លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រាប់កម្មវិធីមួយដែលបានបង្ហាញកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា ជ័យជម្នះរបស់ ទាំងគណបក្សស្តាំនិយមជ្រុល National Rally (RN) ទាំង ក្រុមចម្រុះរណសិរ្សនិយមឆ្វេងនិយមជ្រុល ក្នុងការបោះឆ្នោតសភានៅថ្ងៃអាទិត្យ៣០ខែមិថុនានេះ អាចប្រឈមសង្រ្គាមស៊ីវិលដល់ប្រទេសបារាំង។

លោក Macron បានប្រាប់កម្មវិធី"Generation Do It Yourself" ថា ការបង្ហាញរបស់គណបក្ស RN ដែលអ្នកបោះឆ្នោតដាក់ក្នុងលំដាប់លេខ១ និងដំណោះស្រាយរបស់ពួកគេដើម្បីដោះស្រាយការភ័យខ្លាចចំពោះឧក្រិដ្ឋកម្ម និងអន្តោប្រវេសន៍ គឺផ្អែកលើ ការរើសអើង ឬការបែកបាក់។
លោក Macron បាននិយាយថា គណបក្សឆ្វេងនិយមជ្រុល France Unbowed និងគណបក្សស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) សុទ្ធតែបានបន្តគោលនយោបាយបែកបាក់ជាតិ ដែលបង្កឱ្យមានភាពតានតឹងរវាងសហគមន៍។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ហ្គើរ៉ល ដាម៉ានិន (Gerald Darmanin)បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា ប្រទេសបារាំងអាចមើលឃើញភាពចលាចលស៊ីវិល និងអំពើហិង្សា ពាក់ព័ន្ធនឹងការបោះឆ្នោត ខណៈយុទ្ធនាការឈានចូលដល់សប្តាហ៍ចុងក្រោយរបស់ខ្លួនមុនពេលការបោះឆ្នោតជុំទី មួយ៕