រដ្ឋបាលខណ្ឌ៧មករា ប្តេជ្ញាបន្តបម្រើលើការផ្តល់សេវាសាធារណៈជូនពលរដ្ឋ ឱ្យមានប្រសិទ្ធិភាព​បំផុត

2024/06/25 07:01:50 pm        182

អភិបាលខណ្ឌ៧មករា បានប្តេជ្ញាបន្តបម្រើលើការផ្តល់សេវាឯកសារសាធារណៈ​ជូន​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ឱ្យមានតម្លាភាព និងប្រសិទ្ធិភាពបំផុត ។

ការប្តេជ្ញារបស់លោក ថេង សុថុល អភិបាលខណ្ឌ ថ្លែងឡើងបន្ទាប់ពីចូលរួម​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី១ អាណត្តិទី៤របស់ក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមវត្ត​មាន​ដឹក​នាំកិច្ចប្រជុំដោយលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ និងដោយមាន​ការ​ចូលរួម​ពី​សមាជិកក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។

លោកអភិបាលខណ្ឌបានឱ្យដឹងថា  ការផ្តល់សេវាសាធារណៈ​ជូនពលរដ្ឋ​នេះ​ពុំមែន​ជា​កិច្ច​ការងារ​ថ្មី​ទេ គឺជាកាតព្វកិច្ចចាំបាច់ ដែលថ្នាក់រដ្ឋបាលខណ្ឌ និងនៅតាមបណ្តាសង្កាត់ក្នុងមូលដ្ឋាន ត្រូវ​យក​ចិត្តទុកដាក់ខ្ពស់ ដោយឈរផ្អែកលើស្មារតីម្ចាស់ការ និងការទទួលខុសត្រូវ សម្រាប់ការបម្រើ និង​បំពេញជូនពលរដ្ឋឱ្យមានប្រសិទ្ធិភាព ក្នុងរជ្ចកាលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។

ប្រជាពលរដ្ឋដែលបានទៅទទួលសេវា នៃការធ្វើឯកសារ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះ​ការផ្តល់សេវារបស់ក្រុមមន្ត្រីក្នុងរដ្ឋបាលខណ្ឌ៧មករា ដោយមានការរុះរាយរាក់ទាក់ ហើយ​ឯកសារមានការធ្វើលឿនរហ័ស និងមិនមាន​ការ​តម្រូវ​ឱ្យ​បង់​ប្រាក់​កាស​លើស​សៀវភៅប​ន្ទុក​ដូច​ដែល​ច្បាប់​បានកំណត់នោះឡើយ ។

ក្រៅពីកិច្ចការងារផ្តល់សេវាលើតម្រូវការឯកសារនេះដែរ រដ្ឋបាលខណ្ឌ៧មករា ក្នុងអាណត្តិទី៤​របស់​ក្រុម​ប្រឹក្សាខណ្ឌ និងក្នុងអាណត្តិទី៧របស់រាជរដ្ឋាភិបាល គឺនឹងបន្តដាក់ចេញនូវ​កិច្ច​ការងារ​រដ្ឋបាល​ជាច្រើ​នទៀត ពិសេសការពង្រឹងឱ្យបានខ្ពស់លើបញ្ហាសន្តិសុខ ដើម្បីធានា​ការពារ​សន្តិសុខ​សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យរស់នៅប្រកប​ដោយភាព​សុខុដុម​រមនាផងដែរ៕ អត្ថបទ ៖ លីហេង , រូបភាព ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm