សម្រាប់លោក Joe Bidenប្រធានាធិបតីបច្ចុប្បន្ន និងអតីតប្រធានាធិបតី លោក Donald Trump ដែលជាបេក្ខជនមានវ័យចាស់ជាងគេបំផុតទាំងពីររូប កំពុងស្វែងរកតំណែងប្រធានាធិបតីអាមេរិក ខណៈដែលវ័យរបស់លោកទាំង២ គឺជាបញ្ហានៃការបោះឆ្នោតដែលមិនអាចគេចផុតឡើយ។

នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យបច្ចុប្បន្នអាយុមានវ័យ៨១ ឆ្នាំ និងអ្នកកាន់តំណែងមុនរបស់លោកមកពីគណបក្សសាធារណរដ្ឋអាយុ៧៨ ឆ្នាំនឹងប្រឈមមុខដាក់គ្នានៅទីក្រុង អាតល្លង់តា (Atlanta)រដ្ឋ ចរចា (Georgia) សម្រាប់ការជជែកដេញដោលលើកដំបូងក្នុងចំណោមការជជែកដេញដោលពីរ មុនការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំនេះ ដោយផ្តល់ឱ្យជនជាតិអាមេរិកនូវការប្រៀបធៀបដ៏កម្រមួយអំពីរាងកាយ និងស្មារតី បុរសទាំងពីរ។
ក្នុងរយៈពេល ៩០ នាទី ក្រោមពន្លឺកាមេរ៉ាទំនើប លោកប្រធានាធិបតី Biden និងអតីតប្រធានាធិបតី Trump ដែលនៅតែមានសំលេងគាំទ្រប្រកៀកប្រកិតគ្នានៅក្នុងការស្ទង់មតិថ្នាក់ជាតិ នឹងនិយាយអំពីបញ្ហាជាច្រើនចាប់ពីសេដ្ឋកិច្ច និងសង្រ្គាមបរទេស រហូតដល់អន្តោប្រវេសន៍ និងអនាគតនៃលទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែសកម្មភាពក្នុងការសម្តែងដ៏ខ្លាំងក្លាអាចក្លាយជាការរិះគន់ខ្លាំងជាងសម្រាប់លោក Biden ដែលជាប្រធានាធិបតីវ័យចំណាស់ជាងគេរបស់ប្រទេសនេះ ដែលត្រូវបានចោទសួរអំពីភាពរឹងមាំនៃកាយសម្បទា សមត្ថភាព និងប្រាជ្ញាស្មារតីរបស់លោក ចាប់តាំងពីលោកបានឡើងកាន់តំណែង៕