អ្នកវិភាគ៖ ក្រុមប្រឹក្សារាជធានី-ខេត្តមកពីបក្សនយោបាយនានាកំពុងខិតខំបំពេញការងារ​ជូនពលរដ្ឋ

2024/06/25 07:15:50 pm        77

អ្នកវិភាគសង្គម និងនយោបាយ លើកឡើងថា សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និង​ខណ្ឌ ក្នុងអាណត្តិទី៤នេះ ដែលមកពីគណបក្សនយោបាយច្រើន កំពុង​ខិតខំ​បំពេញ​ការងារ​ជូន​ប្រជា​ពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីស្មារតីបញ្ឈប់ការប្រកាន់និន្នាការគ្នាទៅវិញទៅមក។

ថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា អ្នកតាមដានសង្គម និង​នយោបាយ បានឱ្យដឹងថា ផ្អែកតាមច្បាប់រដ្ឋធម្មនុញ្ញ កម្ពុជាជាប្រទេស​គោរព​លទ្ធិ​ប្រជាធិប​តេយ្យ សេរី ពហុបក្ស ដែលមានគណបក្សនយោបាយច្រើនក្នុងស្ថាប័នថ្នាក់ក្រោមជាតិ ពិត​ជា​ឆ្លុះ​បញ្ចាំងពីភាពល្អប្រសើរ ដោយសារនេះក៏មានឆន្ទះដែលប្រជាពលរដ្ឋចង់បាន និងចង់​ឃើញ​ការ​ធ្វើ​កំណែ​ទម្រង់។

លោកបណ្ឌិតលើកឡើងថា ក្នុងអាណត្តិទី៤នេះ គណបក្ស​នយោបាយ​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​មាន​ច្រើន​ជាងអាណត្តិមុនៗ ប៉ុន្តែចំណុចសំខាន់​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​រួម​សហការ​គ្នា​បម្រើ​សេវាជូនប្រជាពលរដ្ឋ ដោយបន្តស្មារតីបញ្ឈប់ការរើសអើងគ្នាទៅវិញទៅមក ដោយ​ប្រកាន់​យក​តែ​ការ​បំពេញតួនាទីរបស់ខ្លួនក្នុងស្ថាប័នសាធារណឈរលើឧត្តមប្រយោជន៍ជាតិ និង​ប្រជា​ពលរដ្ឋ​។

ទន្ទឹមគ្នា សមាជិកក្រុមប្រឹក្សាដែលចាប់ផ្តើមចូលរួម​ក្នុង​កិច្ច​ប្រជុំ​លើកទី១ របស់​រដ្ឋបាល​ខណ្ឌ៧​មករា​នៅ​ថ្ងៃនេះបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និង​គាំទ្រ​លើ​សមភាព​យេនឌ័របន្ថែមទៀត ដើម្បីស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល​។

សូមជម្រាបថា យោងតាមច្បាប់របស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ គឺ​ក្រុម​ប្រឹក្សា​នីមួយៗ ត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ ដែល​រស់​នៅ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លើស​ពី​នេះ​ក្រុម​ប្រឹក្សា​មាន​តួនាទី​ចាត់​ចែង​កិច្ច​ការ​ចាំ​បាច់​នានា ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើតការជំរុញ និងការធ្វើឱ្យមាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គិតមកដល់ពេលនេះ តាម​បណ្តា​រាជធានី-ខេត្តជាច្រើន មានក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ បានចាប់ផ្តើម​កិច្ច​ប្រជុំ​សាមញ្ញ និងលើកទី១របស់ខ្លួនជាបណ្តើរៗ ក្នុងការជំរុញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់​កាលទី១ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        133
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm