WHO៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធបាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌ ដែលកំពុងរីកធំនៅអាហ្វហ្គានីស្ថាន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកមានការព្រួយបារម្ភជាពិសេសអំពីសុខភាព និងសុខុមាលភាពរបស់ស្ត្រី និងក្មេងស្រី។ ប្រមុខអង្គការសុខភាពពិភពលោក ក៏បានអំពាវនាវជាថ្មីម្តងទៀតផងដែរទៅដល់ប្រទេសនានាឱ្យ ''ចែករំលែកវ៉ាក់សាំងបង្ការជំងឺ COVID-19 និងបង្កើនការផលិតឱ្យមានសមធម៌''។ លោកបាននិយាយថា សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយធំជាងគេ ហើយលោកបានលើកទឹកចិត្តប្រទេសជាច្រើនឱ្យធ្វើតាមសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន