ស្ថាប័នឯកជនចំនួន១០ ចុះអនុស្សរណៈយោគយល់ ដើម្បីជំរុញការនាំចេញ​ដំឡូងមីទៅទីផ្សារប្រទេសចិន

2024/06/25 07:46:20 pm        515

តាមរយៈសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ស្ថាប័នវិស័យឯកជនចំនួន១០ក្រុមហ៊ុន បាន​ចុះ​អនុស្សរណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បី​ជំរុញ​ការនាំ​ចេញ​ដំឡូងមីទៅកាន់ទីផ្សារប្រទេសចិនឲ្យកាន់តែល្អប្រសើរឡើងថែមទៀតទៅថ្ងៃអនាគតខាងមុខ។

លោក វុង ជាវ ប្រធានសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន (CCCAA) នៅក្រោយកម្មវិធី​បង្កើត​ជា​ផ្លូវ​ការ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន កាលពីរាត្រីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤នេះ បាន​មាន​ប្រសាសន៍​ប្រាប់ព័ត៌មាន ប៊ីធីវី ថា ការចុះអនុស្សារណៈ នាពេលនេះ បានចូលរួមចំណែក​យ៉ាង​សំខាន់​លើក​ស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាកសិករ។ លោកបានបន្តថា តាមរយៈទំនាក់​ទំនង​នេះ ស្ថាប័នទាំង១០នេះ មានឆន្ទៈរួមគ្នាដើម្បីពង្រឹងនូវចំណុចដែលខ្វះខាត និងធ្វើយ៉ាង​ណា​​សម្រេចបាននូវការនាំចេញកសិផលពីប្រទេសកម្ពុជា ត្រង់ទៅប្រទេសចិនតែម្តង ព្រមទាំង​ធ្វើ​ឱ្យ​មានស្ថេរភាព រក្សាបានផលចំណេញចំពោះភាគីទាំងសងខាង និងជាពិសេស ធានា​បាន​ស្ថេរភាព​ទីផ្សារកសិផលសម្រាប់កសិករ។

លោកបញ្ជាក់​បន្ថែមថា កិច្ចសហការគ្នានេះ សមាគមនឹងចាប់ដៃជាមួយស្ថាប័នទាំងនេះ ក៏ដូចជា​អ្នក​ស្រាវជ្រាវគ្រាប់ពូជដំឡូងមី សហគ្រាសកែច្នៃស្រូវ និងរោងចក្រចំណីដំឡូងមីជាដើម ដើម្បី​ជួយ​ដល់​ប្រជាជនកម្ពុជា ក្នុងការបង្កើនផលិតកម្មដំឡូងមីនៅកម្ពុជា។

ក្នុងកម្មវិធីបង្កើតជាផ្លូវការ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ឯកឧត្តម វ៉ា រុតសាន រដ្ឋ​លេខាធិការ​ក្រសួងពាណិជ្ជកម្ម បានសម្តែងការអបអរសាទរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់សមាគម។ ឯកឧត្តម បានលើកឡើងថា

ឈរលើមូលដ្ឋាន​នេះ ការបង្កើតសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺពិតជាមានភាពសារៈសំខាន់ និងចាំ​បាច់​ណាស់ ដែលត្រូវកែលម្អកម្រិតនៃការដាំដុះដំឡូងមីរបស់កសិករខ្មែរ អភិវឌ្ឍន៍​ខ្សែ​សង្វាក់​តម្លៃ​កែច្នៃដំឡូងមី និងបើកទូលាយនូវបណ្តាញច្រកពាណិជ្ជកម្មដោយផ្ទាល់រវាងកម្ពុជា-ចិន ស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី​២០២០-២០២៥ ធ្វើឲ្យកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតដំឡូងមីមួយ ដែល​អាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។

សូមជម្រាបជូនថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការមិនរកប្រាក់ចំណេញ ហើយ​ត្រូវ​បាន​ចុះបញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជា។ គោលបំណង​នៃ​ការ​បង្កើត​សមាគម​សម្ព័ន្ធ​ដំឡូង​មីកម្ពុជា-ចិន គឺដើម្បីលើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម ដំឡូងមីកម្ពុជាទាំងមូល។

គួរបញ្ជាក់ទៀត​ថា ដំឡូងមី គឺជាដំណាំធំទីពីររបស់កម្ពុជា ដែលមានផ្ទៃដីដាំដុះជាង ១លាន​ហិកតា និងបានផ្តល់នូវទិន្នផលប្រចាំឆ្នាំលើសពី ២០លានតោនស្រស់។ ប៉ុន្តែ​ការ​ដាំដុះ​របស់​កសិករ​ភាគ​ច្រើននៅតែធ្វើតាមទំលាប់ និងតាមគ្នាពីតំបន់មួយទៅតំបន់មួយទៀត ដូច្នេះ​ហើយ​ការ​ដាំដុះ​របស់កសិករត្រូវមានការកែប្រែមកអនុវត្តតាមបែបបច្ចេកទេសវិញ ដើម្បីឲ្យទ​ទួលបា​ន​ទិន្ន​ផល​ខ្ពស់។ ទន្ទឹមនឹងនេះកសិផលដំឡូងមីជាង ៩៥% នៃដំឡូងមីស្រស់ និងស្ងួត ត្រូវបាន​នាំ​ចេញ ឬលក់ ទៅប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម ដែលត្រូវ​បាន​លក់​បន្ត​ទៅ​ទីផ្សារ​ប្រទេសចិន ហើយសកម្មភាពពាណិជ្ជកម្ម និងឧស្សាហកម្ម​កែច្នៃ​ដំឡូង​មី​ក្នុង​ស្រុក​នៅ​មានកម្រិត៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm