ក្រសួងមហាផ្ទៃ ហាមការផ្តល់កម្ចីតាមអនឡាញខុសច្បាប់ មានអត្រាការប្រាក់ខ្ពស់

2024/06/25 08:01:06 pm        328

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានក្រើនរំលឹកប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះការទទួលកម្ចី ប្រាក់តាមអនឡាញខុសច្បាប់ ដែលមានអត្រាកាប្រាក់ខ្ពស់ និងហាមប្រាមចំពោះអាជីវកម្ម ឬក្រុមបុគ្គលណាផ្ដល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់ដែលមានត្រាការប្រាក់ខ្ពស់ទៅដល់ប្រជាពលរដ្ឋ។ 

លោក ទូច សុខៈ បានថ្លែងថា ទង្វើការផ្តល់ប្រាក់ម្ចីមានអាត្រាការប្រាក់លើសពី១.៥% ក្នុងមួយខែ ឬផ្តល់ការប្រាក់លើសពី ១៨% ក្នុងមួយឆ្នាំឡើងទៅនិងមានការផ្តល់កម្ចីតាមប្រព័ន្ធអនឡាញនានាជាទង្វើខុសច្បាប់ ហើយគ្រប់បុគ្គលអ្នកផ្តល់កម្ចីនោះនឹងប្រឈមអនុវត្តទោសនៅចំពោះមុខច្បាប់ អាចរងជាប់ពន្ធធនាគារ ឬអាចជាប់ទោសពិន័យជាប្រាក់ ទៅតាមទោសកំហុសដែលខ្លួនប្រព្រឹត្ត។

លោកថ្លែងថា កន្លងមកកម្ចីអនឡាញបានកើតមានច្រើនផងដែរ ហើយក្រោយពីម្ចាស់បំណុលបានធ្វើទុក្ខបុកម្និញ បង្កអំពើហឹង្សារ គំរាមកំហែងក្រោមរូបភាពផ្សេងៗ ហើយមានអាជ្ញាធរបានចូលខ្លួនដោះស្រាយ គឺបានធ្វើឲ្យករណីនេះ បានថមថយគួរកត់សំគាល់។

តាមបណ្ដាឃុំ សង្កាត់ នាពេលបច្ចុប្បន្ន ក៏មានបាតុភាពប្តឹងផ្តល់គ្នាច្រើន ពាក់ព័ន្ធនឹងករណីការផ្តល់កម្ចីស្របច្បាប់ និងមិនស្របច្បាប់ ប៉ុន្តែសម្រាប់ការផ្តល់កម្ចីតាមអនឡាញវិញ ភាគច្រើនគឺមិនសូវកើតមាននោះទេ។ លោក យ៉ាវ ឡេង ប្រធានក្រុមប្រឹក្សាសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ និងពលរដ្ឋក្នុងថ្លែងថា ពលរដ្ឋមានការយល់ដឹង និងភាគច្រើនមិនប្រកបរបរផ្តល់ប្រាក់កម្ចី និងទទួលប្រាក់កម្ចីតាមអនឡាញនោះទេ។

សូមបញ្ជាក់ថា បន្ទាប់ពីក្រសួងមហាផ្ទៃ បានក្រើនរំលឹកពលរដ្ឋបង្កើនប្រុងប្រយ័ត្នការទទួលប្រាក់កម្ចីអនឡាញខុស មកដល់ពេលនេះ ក្រសួងក៏បានអះអាងដែរថា បច្ចុប្បន្នសកម្មភាពការផ្តល់កម្ចីតាមអនឡាញពុំមានច្បាប់អនុញ្ញាតបានធ្លាក់ចុះគួរឱ្យគត់សម្គាល់៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm