យោងតាមក្រឹត្យមួយមួយ ក្រុមអាជ្ញាធរប្រចាំតំបន់ក្នុងប្រទេសប្រេស៊ីលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈតំបន់ធម្មជាតិ ផានតាណល(Pantanal) ដែលជាតំបន់សើមត្រូពិចដ៏ធំបំផុតរបស់ពិភពមួយនេះ លោកប្រឈមនឹងភ្លើងឆេះព្រៃ ដែលមិនអាចគ្រប់គ្រង។

ចំហេះព្រៃឆេះរាលដាលកាន់តែខ្លាំង មុនពេលឈានដល់ដំណាក់កាលធ្ងន់ធ្ងរបំផុតនៃរដូវប្រាំង បានបង្ខំឱ្យមានការជូនដំណឹងដល់តំបន់នេះ ដែលលាតសន្ធឹងចូលទៅក្នុងប្រទេសបូលីវី និងប៉ារ៉ាហ្គាយ ហើយជាជម្រករបស់សត្វព្រៃដ៏សម្បូរបែប រួមទាំងអំបូរសត្វខ្លាច្រើនបំផុតរបស់ពិភពលោកផងដែរ។
ភាពអាសន្នរយៈពេល៦ខែ ត្រូវបានប្រកាសដោយរដ្ឋ ម៉ាតូ ក្រូសូ ដូ ស៊ុល (Mato Grosso do Sul ) របស់ប្រទេសប្រេស៊ីល។
ក្រុមអ្នកជំនាញនិយាយថា ការឆាបឆេះនេះ បណ្តាលមកពីគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ហើយភ្លើងឆេះព្រៃនេះ អាចនឹងរាលដាលទៅដល់ដីកសិកម្មទៅក្នុងព្រៃ ដែលមិនអាចគ្រប់គ្រងអណ្ដាតភ្លើងបាន។

យោងតាមទិន្នន័យផ្កាយរណបបរិស្ថានពីសាកលវិទ្យាល័យសហព័ន្ធនៃទីក្រុង Rio de Janeiro ផ្ទៃដីចំនួន៦២៧.០០០ហិចតា នៃតំបន់ធម្មជាតិនេះ ត្រូវបានឆេះបំផ្លាញអស់ចាប់តាំងពីដើមឆ្នាំនេះមក៕