ថ្នាក់ដឹកនាំណាហ្គា ចាត់ទុក ស៊ូ យ៉ាទី ជាអ្នកចាំទីគំរូ ក្រោយអនុញ្ញាតឲ្យសម្រាកតាមសំណើរ

2024/06/25 09:40:34 pm        109

ថ្នាក់ដឹកនាំ និងកីឡាករមិត្តរួមក្រុម នៃក្លិបបាល់ទាត់ណាហ្គាវើលដ៏ បានសម្ដែងការសោកស្ដាយ ចំពោះសមត្ថភាពកីឡាករ ស៊ូ យ៉ាទី បន្ទាប់ពីអ្នកចាំទីមានបទពិសោធន៍ជោគជ័យ ទាំងលើឆាកជាតិ និងអន្ដរជាតិរូបនេះ បានសម្រេចសម្រាកពីបាល់ទាត់មួយរយៈធំ ដោយសារបញ្ហារបួស និងភារកិច្ចផ្ទាល់ខ្លួន ។ យ៉ាងណាមិញ ថ្នាក់ដឹកនាំក្លិប បានគោរពតាមការស្នើសុំនេះ ហើយចាត់ទុក យ៉ាទី នៅតែជាគំរូមួយ សម្រាប់សិស្សប្អូនអនុវត្តតាម ។

ក្នុងជំនួបលាមិត្តរួមក្រុម ដែលត្រូវបានក្លិបផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ក្នុងនាមគ្រូបង្វឹក លោក ឃឹម បូរី បានថ្លែងអំណរគុណកីឡាកររួមជំនាន់ ស៊ូ យ៉ាទី ដែលបានខិតខំប្រឹងប្រែងជួយក្លិបរយៈពេល ៦រដូវកាលកន្លងមក ។ លោកបានចាត់ទុក យ៉ាទី គឺជាអ្នកចាំទីដ៏ល្អម្នាក់នៅកម្ពុជា ។ តែយ៉ាងណាក្លិបបានគោរពតាមការសម្រេចចិត្តនេះ និងបានជូនពរឲ្យគេទទួលបានជោគជ័យនាថ្ងៃអនាគតទៀតផង ។

ចំណែកលោក យ៉ា ប៉ោទ្រី អ្នកចាត់ការទូទៅក្លិប បានគូសបញ្ជាក់ថា ទោះបី យ៉ាទី បានសម្រាកពីអាជីពបាល់ទាត់ តែសមិទ្ធផល និងការខិតខំប្រឹប្រែងជួយក្លិបកន្លងមក បានក្លាយជាគំរូសម្រាប់សិស្សប្អូនជំនាន់ក្រោយ គួររៀនសូត្រ និងអនុវត្ត ដើម្បីទទួលបានសមិទ្ធផលល្អប្រសើរសម្រាប់ខ្លួនឯងផង ក៏ដូចជារួមចំណែកជួយក្លិបផង ពិសេសសម្រាប់ការត្រៀមខ្លួនប្រកួតប្រជែង នារដូវកាលថ្មីឆ្នាំ២០២៤/២៥ ខាងមុខ ។

ទន្ទឹមជាមួយគ្នា អតីតអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្លិបណាហ្គាវើលដ៏ ដែលបានអនុញ្ញាតឲ្យខ្លួនសម្រាក តាមសំណូមពររបស់ខ្លួន ក្នុងការរំសាយកុងត្រាសេសសល់ទាំងអស់ ។ យ៉ាទី បញ្ជាក់ថា វាពិតជាការសម្រេចចិត្តដ៏ពិបាកបំផុត សម្រាប់ខ្លួន ដោយសារតែមូលហេតុ គេចង់សម្រាកពីបាល់ទាត់មួយរយៈធំ ដើម្បីព្យាបាលរបួសឲ្យជាសះស្បើយ ១០០% និងជាប់ភារកិច្ចផ្ទាល់ខ្លួន ។

គួរដឹងថា ស៊ូ យ៉ាទី បានប្រឡូកអាជីពបាល់ទាត់ ដោយផ្ដើមអាជីបដំបូង ជាមួយអតីតក្លិបបៀលប្រាយយូណាយធីត ចន្លោះឆ្នាំ២០០៦-២០០៧, ក្រសួងការពារជាតិ(បច្ចុប្បន្ន Tiffy Army FC) ឆ្នាំ២០០៩-២០១៣, ក្លិបភ្នំពេញក្រោន ចន្លោះឆ្នាំ២០១៣-២០១៥, ក្លិបបឹងកេត ចន្លោះឆ្នាំ២០១៥-២០១៨ និងក្លិបណាហ្គាវើលដ៏ ពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ។ ក្រៅពីក្លិបអាជីព យ៉ាទី ក៏ជាផ្នែកមួយដ៏សំខាន់ នៃក្រុមជម្រើសជាតិកម្ពុជា ក្នុងរយៈពេលប្រមាណ ១៥ឆ្នាំចុងក្រោយ ។ រយៈពេលជិត ២ទសវត្សរ៍កន្លងមកនេះ យ៉ាទី បានបន្សល់នូវស្នាដៃជាច្រើន ទាំងក្របខណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ ៕

អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm