​ ឯកឧត្តមបណ្ឌិត លី ធុជ បើកកិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា

2024/06/25 09:44:19 pm        48

អង់គ្លេស ៖  តបតាមការអញ្ជើញពីភាគីចក្រភពអង់គ្លេសនា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកកិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ច ប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

 ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមបណ្ឌិត លី ធុជ បានប្តេជ្ញាចិត្តមិនផ្លាស់ប្តូរចំពោះបេសកកម្មរួម ស្មារតីនៃសាមគ្គីភាពអន្តរជាតិ និងការខិតខំប្រឹងប្រែងឥតឈប់ឈរនៃសន្តិភាព និង សុវត្ថិភាពសម្រាប់មនុស្ស ជាតិទាំងអស់ ដើម្បីឆ្ពោះទៅកាន់ពិភពលោកដែលមិនមានគ្រោះមហន្តរាយដោយសារគ្រាប់មីន និងស្ដារឡើងវិញនូវក្តីសង្ឃឹមដល់សហគមន៍ដែលត្រូវបានបំផ្លិចបំផ្លាញដោយសំណល់នៃសង្រ្គាម ។

 ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរ គុណដល់ការិយាល័យការបរទេស Common wealth និងអភិវឌ្ឍ ន៍នៃចក្រភពអង់គ្លេស សម្រាប់ការគាំទ្រ និងការផ្តល់នូវវេទិកានេះនៅ Wilton Park ក្នុងការដោះ ស្រាយបញ្ហាប្រឈមសំខាន់ៗមួយចំនួនរបស់ពិភពលោក និងជាកន្លែងប្រវត្តិសាស្ត្រសម្រាប់កិច្ចសន្ទនាផ្លាស់ប្តូរ និងកិច្ចស ហប្រតិបត្តិការជាសកល។ ចក្រភពអង់គ្លេស គឺជាអ្នក គាំទ្រយ៉ាង សកម្មនៃសកម្មភាពមីននៅទូទាំងពិភពលោក ដោយជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់សំណល់នៃសង្គ្រាម និង ស្ដារសុវត្ថិភាពដល់សហគមន៍ដែលរងផលប៉ះពាល់។ ចក្រភពអង់គ្លេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតស៊ូមតិសម្រាប់ការគាំទ្រអន្តរជាតិ និងផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌។ ការលះបង់ និងការគាំទ្ររបស់ចក្រភពអង់គ្លេសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យពិភពលោកកាន់តែមានសុវត្ថិភាព ដោយផ្លាស់ប្តូរជីវិតរបស់មនុស្សរាប់មិនអស់។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា កិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park នឹងកំណត់នូវមូល ដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាពសៀមរាប -អង្គរ ដែលជាផែនការសកម្មភាពដឹកនាំកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនសកល និងជាគោលដៅដើម្បីត្រួសត្រាយផ្លូវសម្រាប់ផែនការសកម្មភាពដ៏រឹងមាំ ជំរុញគោលបំណងនៃអនុសញ្ញាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ 

ក្នុងកិច្ចពិភាក្សាកម្រិតនយោបាយ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់នូវចំណុចសំខាន់ៗមួយចំនួន រួមមាន ៖

១. វឌ្ឍនភាព និងបញ្ហាប្រឈមនៃផែនការសកម្មភាពអូស្លូ របាយការណ៍ការអនុវត្តផែនការសកម្មភាពអូស្លូ (២០២០ -២០២៤) ត្រូវឆ្លុះបញ្ចាំងពីវឌ្ឍនភាពនិងបញ្ហាប្រឈម ក្នុងនោះរួមមាន ការបំផ្លាញមីនក្នុងស្តុក ការសិក្សាស្រាវជ្រាវការបោសសម្អាតមីន ការអប់រំយល់ដឹងពីមីន ជំនួយជនរង គ្រោះ កិច្ចសហប្រតិបត្តិការអន្តរជាតិ សកលភាវូបនីយកម្មនៃអនុសញ្ញា និងវិធានការអនុលោមភាព ជាដើម។ របាយ ការណ៍នេះ ត្រូវស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមានការពង្រឹងការចូលរួមនៅក្នុងក្របខ័ណ្ឌអន្តរជាតិ។

២.ធាតុចូលនៃផែនការសកម្មភាពសៀមរាប-អង្គរ ៖ ធាតុចូលនៃផែនការសកម្មភាពសៀមរាប-អង្គរ ត្រូវសង្កត់ធ្ងន់ និងគួររួមបញ្ចូលនូវចំណុចសកម្មភាពជាមួយនឹងសូចនាករដែលអាចវាស់វែងបានសម្រាប់ការតាមដានការអនុវត្ត សារៈ សំខាន់នៃភាពចម្រុះយេនឌ័រ និងការពិចារណាអំពីបរិស្ថាន និងជំនួយជនរងគ្រោះ។ ផែនការសកម្មភាពសៀម រាប- អង្គរ ត្រូវរំលេចនូវចំណុចល្អដែលមានក្នុងផែនការសកម្ម ភាពអូស្លូ និងត្រូវរួមបញ្ចូលផងដែរទាំងការប្តេជ្ញាចិត្តចំពោះអនុសញ្ញាអូតាវ៉ា ការថ្កោលទោសរាល់ការប្រើប្រាស់មីនប្រឆាំងមនុស្ស ការសិក្សាស្រាវជ្រាវ និងការបោស សម្អាតមីន។ ផែនការសកម្មភាពសៀមរាប-អង្គរ ត្រូវជំរុញភាពជាដៃគូពហុវិស័យ និងការសម្របសម្រួលនៅទូទាំងវិស័យ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែង ក៏ដូចការធានាបាននូវមូល និធិគ្រប់គ្រាន់សម្រាប់ការអប់រំយល់ដឹងពីមីន និងការធ្វើសមាហរណកម្មជាមួយនឹងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការអភិវឌ្ឍផ្សេងទៀត។

៣. កិច្ចការអាទិភាពនៃភាពជាប្រធានរបស់កម្ពុជា ៖កិច្ចការអាទិភាពនៃភាពជាប្រធានរបស់កម្ពុជា ដែលនៅដើមអាណត្តិរបស់កម្ពុជា បានកំណត់អាទិភាពច្បាស់លាស់គឺ សកលភាវូបនីយកម្មនៃអនុសញ្ញា ការអនុវត្តមាត្រា៥ (ការ បោសសម្អាតមីន) និងជំនួយជនរងគ្រោះ។អាទិភាពទាំង នេះនឹងដឹកនាំការពិភាក្សានិងបង្កើតដំណោះស្រាយដែលអាចធ្វើសកម្មភាពបាន ដើម្បីធានាថា មនុស្សគ្រប់រូបអាចរស់នៅដោយគ្មានស្រមោលនៃការភ័យខ្លាចដែលបន្សល់ ទុកដោយសំណល់នៃសង្គ្រាមទាំងនេះ។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ជាថ្មីថា ការប្តេជ្ញាចិត្តការលះ បង់ឆន្ទៈ និងការតស៊ូរួម

អាចប្រែក្លាយចក្ខុវិស័យនេះទៅជាការពិត ដើម្បីឆ្ពោះទៅកាន់ពិភពលោកដែលគ្រាប់មីនលែងជាការគំរាមកំហែងដល់អាយុជីវិត និងបង្កើតបាននូវមរតកនៃសុវត្ថិភាព សន្តិភាព និងក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm