ប្រមុខអង្គការសហប្រជាជាតិ ចោទអ៊ីស្រាអែល ថាផ្តល់ព័ត៌មានមិនពិតប្រឆាំងនឹងខ្លួន

2024/06/25 09:49:49 pm        135

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានចោទប្រកាន់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (២៤ មិថុនា) ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីខ្លួន ក្នុងអំឡុងពេលសង្គ្រាមជាងប្រាំបីខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។

លោក ហ្គុយតឺរ៉េស បានប្រាប់សន្និសីទសារព័ត៌មានស្តីពីសុចរិតភាពព័ត៌មានដោយមិនបញ្ចេញឈ្មោះអ៊ីស្រាអែលថា «ខ្ញុំបានឮប្រភពដដែលជាច្រើនដងថា ខ្ញុំមិនដែលរិះគន់ក្រុមហាម៉ាស មិនដែលថ្កោលទោសក្រុមហាម៉ាស និងថាខ្ញុំជាអ្នកគាំទ្រក្រុមហាម៉ាស»។

លោកបន្ថែមថា «រឿងនោះមិនពិតទេ។ ខ្ញុំបានថ្កោលទោសក្រុមហាម៉ាសចំនួន ១០២ ដង ក្នុងចំណោមនោះមាន ៥១ ដងនៅក្នុងសុន្ទរកថាផ្លូវការ និងផ្សេងទៀតនៅក្នុងវេទិកាសង្គមផ្សេងៗគ្នា»។ លោក ហ្គីឡាដ អឺដាន (Gilad Erdan) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ បាននិយាយថា ការថ្កោលទោសរបស់លោក ហ្គុយតឺរ៉េស គឺ «និយាយតែមាត់ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងសកម្មភាពរបស់លោក»។

ទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ និងអ៊ីស្រាអែល មានភាពរកាំរកូសជាយូរយារណាស់មកហើយ ហើយកាន់តែអាក្រក់ទៅៗក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ អ៊ីស្រាអែល បានចោទអង្គការសហប្រជាជាតិ ថាមានភាពលម្អៀងប្រឆាំងនឹងខ្លួន ហើយបានចោទប្រកាន់បុគ្គលិកអង្គការសហប្រជាជាតិថាបានធ្វើការជាមួយក្រុមហាម៉ាស និងពួកសកម្មប្រយុទ្ធផ្សេងទៀត។ អង្គការសហប្រជាជាតិ កំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយចំនួន ប៉ុន្តែបាននិយាយក្នុងករណីជាច្រើនថា ខ្លួនមិនទាន់ទទួលបានភស្តុតាងចោទប្រកាន់ពីអ៊ីស្រាអែលនៅឡើយ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm