ក្រុមហ៊ុនហុងដាបានរួមចំណែកដល់ការងារ ការរលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចកម្ពុជា

2024/06/25 10:00:46 pm        156

ភ្នំពេញ ៖ រោងចក្រផ្គុំ និងដំឡើងម៉ូតូហុងដា មានសមត្ថភាពផលិតក្នុងមួយថ្ងៃ បានចំនួន ១ ៥០០ គ្រឿង, គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន មួយនេះ ផលិតម៉ូតូសរុបបានចំនួនជាង ៤,៣ លានគ្រឿង និងបានកំពុងចូលរួមចំណែកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។

​លោក ជា ហ៊ុយ អនុប្រធានក្រុមហ៊ុន NCX លើកឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រតិភូក្រសួង នៅរោងចក្រផលិតម៉ូតូ ហុងដា ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២៤ នេះ បានបង្ហាញទិដ្ឋភាពទូទៅនៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន, មកដល់បច្ចុប្បន្នគ្រឿងបង្គុំម៉ូតូហុងដាឌ្រីម (Honda Dream) ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា, មិនតែប៉ុណ្ណោះ គ្រឿងបង្គុំមួយចំនួន ក៏ត្រូវបានផលិតនាំចេញទៅប្រទេសជិតខាង ផងដែរ។ ការអភិវឌ្ឍនេះបានលើកមុខមាត់ផលិតផលកម្ពុជា និងបង្ហាញពីការរីកចម្រើននៃវិស័យឧស្សាហកម្មក្នុងស្រុក។

តំណាងក្រុមហ៊ុនរូបនេះ បានបង្ហាញឲ្យដឹងទៀតថា ចំពោះដំណើរការផលិតនេះ ក្រុមហ៊ុនបានចាប់ផ្តើមពីការសង្កត់ពុម្ព និង ការផ្សាគ្រឿងបង្គុំ រហូតដល់ការជ្រលក់ថ្នាំ និងផ្គុំដំឡើង។ បច្ចុប្បន្នរោងចក្រមានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីម បានចំនួន ១ ៥០០ គ្រឿង ក្នុងមួយវេន (មាន៨ម៉ោង), មកទល់ពេលបច្ចុប្បន្នក្រុមហ៊ុនហុងដា បានផលិតម៉ូតូសរុបជាង ៤,៣ លានគ្រឿង និងមាន បណ្តាញចែកចាយដ៏ទូលំទូលាយនៅទូទាំងប្រទេសផងដែរ។

ជាការឆ្លើយតប, ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុន ចំពោះនវានុវត្តន៍ការផលិតក្នុងស្រុក ជំនួសការនាំចូល និងបច្ច័យសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសម្រាប់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់ ទាំងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា និងបានកោតសរសើរចំពោះប្រតិបត្តិការផលិត ក្នុងរយៈ ពេលជាង ២៥ ឆ្នាំកន្លងមកនេះ ជាពិសេសតួនាទីរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ផលិតផល "Made-In-Cambodia" ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បើកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដល់សហគ្រាសធុនតូច និងមធ្យម បានមក សិក្សាស្វែងយល់ពីស្តង់ដារ និងវិន័យការងាររបស់ក្រុមហ៊ុន និងលើកទឹកចិត្តក្រុមហ៊ុនពិនិត្យលទ្ធភាព សហការជាមួយសហគ្រាស ធុនតូច និងមធ្យមក្នុងស្រុក ដើម្បីសិក្សាសក្តានុពលនៃការផលិត គ្រឿងបង្គុំមួយចំនួន ក្នុងចំណោមគ្រឿងបង្គុំជាង ៥០០ សម្រាប់ម៉ូតូ ហុងដាមួយគ្រឿង។ ក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន ហុងដា ពិចារណាបើកឱកាសដល់វិចិត្រករខ្មែរ អាចរួមចំណែកដល់ការរចនាម៉ូត និងការស្វែងរកជម្រើសផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រីកលទ្ធភាពដល់ប្រជាជនកម្ពុជា ក្នុងការទិញម៉ូតូ ហុងដា និងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ហុងដា មានដៃគូក្នុងស្រុក គឺក្រុមហ៊ុន NCX Co., Ltd. បច្ចុប្បន្នបានបង្កើតការងារជាង ២ ០០០ កន្លែង ក្នុង ប្រទេសកម្ពុជា ។ NCX គឺជាក្រុមហ៊ុនផលិត និងចែកចាយផ្តាច់មុខ ម៉ូតូហុងដានៅកម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ដល់ការ បង្កើតការងារ តាមរយៈប្រតិបត្តិការផលិត ផ្គុំ និងចែកចាយផលិតផលហុងដារបស់ខ្លួនលើទីផ្សារ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm