ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា លោកនឹងបន្តកិច្ចសន្ទនាជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។

លោកបាននិយាយនៅក្នុងGeneration Do It Yourself នៅលើគេហទំព័រ podcastថា ខ្ញុំនឹងបន្តការសន្ទនាជាមួយលោក វ្ល៉ាឌីមៀ ពូទីន។ លោកបានបញ្ជាក់ថា៖«ទេ យើងមិនបាន [ទំនាក់ទំនង] ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែខ្ញុំមិនរាប់បញ្ចូលលទ្ធភាពនៃការនិយាយអំពីបញ្ហាមួយ ឬបញ្ហាផ្សេងទៀតនោះទេ»។
មេដឹកនាំបារាំងរូបនេះ បានបញ្ជាក់ថា លោក «ជឿជាក់លើអំណាចនៃការសន្ទនា»។ លោកប្រធានាធិបតីបានបន្តទៀតថា៖«ខ្ញុំនិយាយដោយស្មោះត្រង់ជាទីបំផុតៈ ខ្ញុំជឿថា វាតែងតែមានសារៈសំខាន់ក្នុងការបន្តការសន្ទនា»។
លោក ម៉ាក្រុង បានបន្ថែមថា លោកនឹងពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីនេះ ជាពិសេសអំពី «បញ្ហារោងចក្រថាមពលនុយក្លេអ៊ែរ» ដោយមិនបានពន្យល់ពីអត្ថន័យពិតប្រាកដ ដែលលោកចង់និយាយនោះទេ។

លោកពូទីន បាននិយាយមុននេះថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការធ្វើការទំនាក់ទំនងមួយទីក្រុងប៉ារីស ប្រសិនបើភាគីបារាំង មានចំណាប់អារម្មណ៍បែបនេះ។ យោងតាមមេដឹកនាំរុស្ស៊ី គឺលោក ពូ ទីន និងលោក ម៉ាក្រុង មានទំនាក់ទំនងការងារល្អ ប៉ុន្តែលោកប្រធានាធិបតីបារាំង បានកាត់ផ្តាច់ទំនាក់ទំនងទាំងនោះ។