ប្រធានាធិបតីកូរ៉េខាងត្បូង រិះគន់សន្ធិសញ្ញាការពារជាតិរវាងកូរ៉េខាងជើង និងរុស្ស៊ីថា«ហួសសម័យ»

2024/06/25 10:27:37 pm        33

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃអង្គារនេះ បានរិះគន់ការបញ្ជូនបាឡុងដែលផ្ទុក  កាកសំណល់របស់ប្រទេសកូរ៉េខាងជើង ទៅកាន់កូរ៉េខាងត្បូង និងកិច្ចសហប្រតិបត្តិការយោធា ជាមួយរុស្ស៊ីថា ជាទង្វើ «ហួសសម័យ» ដែលប្រឆាំងនឹងការរីកចម្រើន ក្នុងប្រវត្តិសាស្ត្រ។

លោក Yoon បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយ ដើម្បីរំលឹកខួបលើកទី៧៤នៃការផ្ទុះឡើង       សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ដោយនិយាយថា សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង    កូរ៉េខាងជើង និងរុស្ស៊ី បានរំលោភបំពានយ៉ាងច្បាស់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Yoon បាននិយាយនៅក្នុងសុន្ទរកថាក្នុងអំឡុងពេលពិធីមួយនៅទីក្រុង Daegu ភាគអាគ្នេយ៍ថា៖    «នាពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើង មិនស្ទាក់ស្ទើរក្នុងការអនុវត្តការញុះញង់គួរឲ្យស្អប់ខ្ពើម និង         មិនសមហេតុផល ក្នុងការបញ្ជូនបាឡុងដែលផ្ទុកកាកសំណល់ទាំងនោះ មកកាន់កូរ៉េខាងត្បូង។ កាលពីសប្តាហ៍មុន ប្រទេសនេះ បានចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយរុស្ស៊ី ដែលបានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន ហើយបានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច ជាការរំលោភបំពានយ៉ាងច្បាស់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខUN»។

លោក បានបន្តថា៖«ទាំងនេះ គឺគ្មានអ្វីក្រៅពីទង្វើហួសសម័យដែលប្រឆាំងនឹងការរីកចម្រើន ក្នុងប្រវត្តិសាស្ត្រនោះទេ។ «យោធារបស់យើង នឹងរក្សាការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាថា កូរ៉េខាងជើងមិនហ៊ានប្រឈមមុខជាមួយកូរ៉េខាងត្បូង ក្នុងកាលៈទេសៈណាក៏ដោយ ហើយនឹងឆ្លើយតបយ៉ាងលើសលប់ និងដាច់ខាតចំពោះការបង្កហេតុណាមួយ ពីកូរ៉េខាងជើង»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm