
ក្រសួងការពារជាតិរុស្ស៊ី និយាយនៅថ្ងៃអង្គារនេះថា នាវាចម្បាំង Admiral Gorshkov របស់កងទ័ពជើងទឹករុស្ស៊ី ដែលបានធ្វើដំណើរទៅកាន់ប្រទេសគុយបា កាលពីដើមខែមិថុនានេះ បានធ្វើសមយុទ្ធនៅក្នុងមហាសមុទ្រអាត្លង់ទិក ដើម្បីស្វែងរកនាវាមុជទឹកដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា អ្នកបើកឧទ្ធម្ភាគចក្រ បានប្រតិបត្តិបច្ចេកទេសតាក់ទិក ស្វែងរក និងតាមដាននាវាមុជទឹកនៅក្នុងមហាសមុទ្រអាត្លង់តិក ។
ក្រសួងបន្តទៀតថា ស្ថិតនៅចម្ងាយជាង ៥០គ.មពីនាវា អ្នកបើកឧទ្ធម្ភាគចក្រ បានចាត់វិធានការស្វែងរកនាវាមុជទឹក ។ ការចុះចតសរុបចំនួន ៥លើក បានធ្វើឡើងផងដែរនៅលើនាវា ។
សូមបញ្ជាក់ថា នាវាចម្បាំង Admiral Gorshkov និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Kazan បានធ្វើដំណើរទៅកាន់កំពង់ផែក្រុងឡាហាវ៉ាន់ ប្រទេសគុយបា កាលពីថ្ងៃទី ១២ ខែមិថុនា ក្រោយហ្វឹកហាត់មីស៊ីលសមត្ថភាពខ្ពស់នៅក្នុងមហាសមុទ្រអាត្លង់ទិក ៕