មនី្ទរវប្បធម៌ ខេត្តស្វាយរៀង ក្រើនរំឭកយុវជនគ្រប់ជំនាន់ឲ្យភ្ញាក់រឭក និងស្រឡាញ់វប្បធម៌ជាតិខ្លួនឯង

2024/06/25 10:48:26 pm        44

ស្វាយរៀង ៖ លោកស្រី ឥន្ទ ណាគ្រី ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង តាមរយៈBTV ព័ត៌មាន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានក្រើនរំឭកយុវជនគ្រប់ជំនាន់ឲ្យភ្ញាក់រឭក និងស្រឡាញ់វប្បធម៌ជាតិខ្លួនឯង។

​លោកស្រី ឥន្ទ ណាគ្រី បានបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ការអភិវឌ្ឍ និងអនុវត្តលើវិស័យវប្បធម៌ គឺមនី្ទរវប្បធម៌ ខេត្តស្វាយរៀង បានធ្វើការបង្ហាត់របាំគ្រប់ទម្រង់ ជូនសិស្សានុសិស្សនៅតាមអនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយមិនគិតថវិកា នៅមនី្ទរវប្បធម៌ខេត្ត។ ក្រៅពីនោះមន្រី្តជំនាញ ក៏បានសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក និងមន្រី្តភូមិបាល ទាំង៨ស្រុក-ក្រុង ចុះវាស់វែងដីទីទួលបុរាណ និងធ្វើប្លង់ជាកម្មសិទិ្ធដីទ្រព្យសម្បតិ្តរដ្ឋ ដែលជាសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ។ ក្នុងនោះមនី្ទរវប្បធម៌ខេត្ត បានធ្វើឯកសារ ដែលធ្វើកម្មសិទិ្ធដីធ្លីរួចរាល់បានចំនួន៣៦០ប្លង់ ហើយយើងក៏កំពុងចុះធ្វើសកម្មភាពរាល់ថ្ងៃជាមួយអាជ្ញាធរទាំង៨ស្រុក ក្រុង និងជាពិសេសការងារការពារ ថែរក្សាដីទីទួលបុរាណដ្ឋាន ក្នុងនោះយើងបានចុះបញ្ជីកំណត់ព្រំ បោះបង្គោលការពារ បានចំនួន៥៥បង្គោលផងដែរ។ 

លោកស្រី ឥន្ទ ណាគ្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នមន្រី្តជំនាញ បានចុះប្រមូលវត្ថុបុរាណ នៅតាមទីវត្តអារាម និងទីសាធារណៈ បានចំនួន១៧១ផ្ទាំង ដើម្បីយកមកអភិរក្ស ថែរក្សាទុក នៅក្នុងឃ្លាំងសារមនី្ទរខេត្តស្វាយរៀងផងដែរ។ ដូច្នេះដើម្បីជាកិច្ចតបស្នងដល់បុព្វបុរសយើង យើងជាកូនចៅជំនាន់ក្រោយត្រូវចូលរួមថែរក្សាវប្បធម៌ ប្រពៃណី សីលធម៌ ឱ្យបានជាដាច់ខាត៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        73
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm