អាមេរិកស៊ើបអង្កេតក្រុមហ៊ុន China Telecom និង China Mobile ជុំវិញហានិភ័យអ៊ីនធឺណិត និងក្លោដ

2024/06/25 11:14:36 pm        93

រដ្ឋបាលរបស់លោក Joe Biden កំពុងស៊ើបអង្កេតក្រុមហ៊ុន China Mobile, China Telecom និង China Unicom ជុំវិញការព្រួយបារម្ភថា ក្រុមហ៊ុននេះអាចទាញយកការចូលប្រើទិន្នន័យអាមេរិកតាមរយៈក្លោដ និងអាជីវកម្មអ៊ីនធឺណេតរបស់សហរដ្ឋអាមេរិក ដោយផ្តល់វាឲ្យដល់ទីក្រុងប៉េកាំង។ នេះបើតាមប្រភពចំនួន៣ ដែលដឹងពីបញ្ហានេះ និងបានប្រាប់សារព័ត៌មាន Reuters។

ដោយបដិសេធមិនបញ្ចេញឈ្មោះ ដោយសារតែការស៊ើបអង្កេតនេះ មិនត្រូវបានបញ្ចេញជាសាធារណៈ បុគ្គលទាំងនោះបាននិយាយថា អាជ្ញាធរនៅក្រសួងពាណិជ្ជកម្ម កំពុងធ្វើការស៊ើបអង្កេតដែលមិនត្រូវបានរាយការណ៍ពីមុនមកទេ។ ពួកគេបានកោះហៅក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋ ហើយបានបញ្ចប់ «ការវិភាគផ្អែកលើហានិភ័យ» របស់ក្រុមហ៊ុន China Mobile និង China Telecom ប៉ុន្តែមិនមានភាពជឿនលឿន ក្នុងការស៊ើបអង្កេតរបស់ពួកគេលើក្រុមហ៊ុន China Unicom នោះទេ។

ក្រុមហ៊ុនទាំងនោះ នៅតែមានវត្តមានតិចតួចនៅក្នុងសហរដ្ឋអាមេរិក ជាឧទាហរណ៍ ការផ្តល់សេវាក្លោដ និងបញ្ជូនចរាចរណ៍អ៊ីនធឺណេតអាមេរិកលក់ដុំ។ នោះបានផ្តល់ឲ្យពួកគេនូវការចូលប្រើទិន្នន័យរបស់ជនជាតិអាមេរិក ទោះបីជានិយតករទូរគមនាគមន៍ បានរារាំងក្រុមហ៊ុនមិនឲ្យផ្តល់សេវាអ៊ីនធឺណិតតាមទូរស័ព្ទ និងលក់រាយ នៅសហរដ្ឋអាមេរិកក៏ដោយ។

ក្រុមហ៊ុនចិន និងមេធាវីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករបស់ពួកគេ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ ចំណែកក្រសួងយុត្តិធម៌ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះដែរ ហើយសេតវិមានបានបង្វែរសំណួរទៅកាន់ក្រសួងពាណិជ្ជកម្ម ដែលមិនឆ្លើយតបដូចគ្នា។ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនឹង «បញ្ឈប់ការគាបសង្កត់ក្រុមហ៊ុនចិន ក្រោមលេសក្លែងក្លាយ» ដោយបន្ថែមថា ប្រទេសចិន នឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm