ADITI បង្កើតកិច្ចសហប្រតិបត្តិការទៅកាន់បណ្ដាប្រទេសអឺរ៉ុប​ ដើម្បីការលូតលាស់វិស័យបច្ចេកវិទ្យានៅកម្ពុជា

2024/06/26 12:25:30 am        98

កាលពីពេលថ្មីៗនេះ លោកស្រី ហ៊ាង​ អូមួយ នាយកប្រតិបត្តិនៃក្រុមហ៊ុន Asia Digital Technology Innovation (ADITI) និងជាស្ថាបនិកនៃប្រព័ន្ធអេកូ ដែលរួមបញ្ចូលបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ការអប់រំ​បច្ចេកវិទ្យា និងការពង្រឹកសមត្ថភាពស្រ្ដី និងក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា បានធ្វើទស្សនកិច្ចទៅកាន់ទ្វីប​អឺរ៉ុប ក្នុងគោលបំណងយ៉ាងមុតមាំដើម្បីជំរុញវិស័យបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ទៅកាន់ជួរមុខនៃឆាក​ឌីជីថលនៅអាស៊ី។

គំនិតផ្តួចផ្តើមនេះ ត្រូវបានសម្រេចធ្វើឡើងដោយដើរស្របតាមចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការកសាងសេដ្ឋកិច្ចឌីជីថលឱ្យមានភាពរីកចម្រើន ហើយក៏ស្របតាមបេសកកម្មរបស់លោកស្រី ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្ដជាមួយក្រុមហ៊ុនបរទេស ដើម្បីបើកឱកាសការងារពីចម្ងាយ សម្រាប់ធនធានបច្ចេក​វិទ្យានៅកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចនេះបានរួមបញ្ចូលកិច្ចប្រជុំជាច្រើន ពោលគឺជាច្រកនៃការបើកទ្វារជំរុញឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិកើតឡើង។ ក្នុងចំណោមកិច្ចប្រជុំទាំងនោះ លោកស្រី ហ៊ាង​ អូមួយ បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ ជាមួយអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសបារាំង ស្វីស និងសហភាពអឺរ៉ុប ដោយ​ទទួលបានការស្វាគមន៍ដ៏កក់ក្ដៅ និងការគាំទ្រយ៉ាងខ្លាំង។ លើសពីនេះ លោកស្រីបានជួបពិភាក្សាជាមួយ​ក្រុមហ៊ុនបច្ចេកវិទ្យា និងស្ថាប័នអប់រំជាច្រើនទៀត ក្នុងគោលបំណងស្វែងរកយុទ្ធសាស្រ្ដពង្រឹងកិច្ចសហការ និងពាំនាំការងារពីចម្ងាយមកឱ្យវិស្វករបច្ចេកវិទ្យានៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ បានផ្ដើមពីទីក្រុងប៉ារីសរួចបន្តទៅកាន់បែលហ្ស៊ិក ហូឡង់ និងស្វីស និងបញ្ចប់ត្រឹមប្រទេស​លុចសំបួ។​ នៅក្នុងដំណើរនោះ លោកស្រី និងក្រុមការងារបានមានឱកាសចូលរួមក្នុងពិព័រណ៍ VivaTech Expo ដែលធំបំផុតរបស់សហគមន៍អឺរ៉ុប ​បង្ហាញពីភាពប្តេជ្ញាដ៏មានកិត្យានុភាពរបស់កម្ពុជា ដែល​​មានចំពោះនវានុវត្តន៍បច្ចេកវិទ្យា។

ក្នុងឱកាសនាដំណើរទស្សនកិច្ចនេះដែរលោកស្រី ហ៊ាង​ អូមួយ បានចូលរួមបង្ហាញទីផ្សារបច្ចេកវិទ្យារបស់កម្ពុជាទៅកាន់ពិភពលោកបានដឹង ក្នុងព្រឹត្តិការណ៍ Luxembourg ASEAN DAY ដែលរៀបចំដោយសភាពាណិជ្ជកម្មលុចសំបួ។ តាមរយៈការគាំទ្រ និងជួយជ្រោមជ្រែងពីឯកឧត្តម នង សាកល ឯកអគ្គរាជទូតកម្ពុជា​ប្រចាំសហភាពអឺរ៉ុប លោកស្រី អូមួយ បានបង្ហាញទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើន និងសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូដ៏មានសក្តានុពលនៅអឺរ៉ុប។

នៅឯប្រទេសស្វីស ​បន្ថែមពីលើការជួបប្រជុំកិច្ចពិភាក្សាសហប្រត្តិបត្តិការជាមួយស្ថាប័នរដ្ឋ ឯកជន និងអង្គការអន្តរជាតិ លោកស្រី អូមួយ ដែល​ក្នុងនាមជាផ្នែកមួយនៃ  E-Trade for Women, UN Women និង UNCTAD បានមានកិត្តិយសអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សាដោយបង្ហាញពីគោលបំណងក្នុងការបើកទ្វារដើម្បីតភ្ជាប់ប្រទេសកម្ពុជា ទៅកាន់បណ្ដាប្រទេសអឺរ៉ុបដើម្បីភាពរីកចម្រើននៃកំណើតសេដ្ឋកិច្ច។ លោកស្រីទទួលបានការគាំទ្រពី UNCTAD ដើម្បីសម្រេចបាននូវគោលដៅដែលផ្តល់អត្ថប្រយោជន៍មិនត្រឹមតែក្រុមហ៊ុន និងសហគមន៍របស់លោកស្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាទាំងមូល។

ដំណើរទស្សនកិច្ចទៅកាន់បណ្ដាប្រទេសអឺរ៉ុបនេះ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់វិស័យឌីជីថល។ ការគាំទ្រដ៏លើសលប់ពីដៃគូអន្តរជាតិ និងស្ថាប័នខ្មែរ​ បង្ហាញពីសករាជថ្មីនៃកិច្ចសហការ និងឱកាស។ ភាព​ជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកស្រី អូមួយ កំពុងត្រួសត្រាយផ្លូវសម្រាប់វិស្វករបច្ចេកវិទ្យាកម្ពុជាឱ្យរីកចម្រើននៅលើឆាកអន្តរជាតិ ដែលនឹងពាំនាំប្រទេសកម្ពុជាឱ្យកាន់តែមានកេរ្តិ៍ឈ្មោះខ្លាំងនៅអាស៊ី។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm