
មន្ត្រីអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានលើកឡើងពីការគំរាមកំហែងភេរវកម្មដែលកំពុងបន្ត និងតម្រូវការមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសសូម៉ាលី ដោយជំរុញឲ្យដៃគូពិភពលោក ផ្តល់មូលនិធិដើម្បីជួយកែលម្អស្ថានភាព នៅទីនោះ។
លោក James Swan ប្រធានបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសសូម៉ាលី (UNSOM) បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា រដ្ឋាភិបាលសូម៉ាលី កំពុង ផ្តល់អាទិភាពដល់សន្តិសុខ និងប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Al-Shabaab នៅតាមព្រំដែនមួយចំនួន។
លោក បាននិយាយថា៖«សម្រាប់ផ្នែករបស់ខ្លួន ក្រុមសកម្មប្រយុទ្ធ Al-Shabaab នៅតែប្តេជ្ញាបន្តការវាយប្រហារភេរវករដោយមិនគិតដល់ការបាត់បង់អាយុជីវិតជនស៊ីវិលទេ។ «ខ្ញុំថ្កោលទោសការវាយប្រហារភេរវកម្មទាំងនេះ និងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកដែលត្រូវបានគេសម្លាប់»។
លោក Swan ដែលជាតំណាងពិសេសស្តីទីរបស់អគ្គលេខាធិការសម្រាប់ប្រទេសសូម៉ាលី បានជូនដំណឹងដល់សមាជិកក្រុមប្រឹក្សានេះថា មនុស្សជាង ៣,៨លាននាក់ នៅក្នុងប្រទេស នៅតែផ្លាស់ទីលំនៅ ដោយបន្ថែមថា៖«អាកាសធាតុក្តៅខ្លាំង អសន្តិសុខ និងការផ្ទុះជំងឺ គឺជាតម្រូវការដែលកំពុងកើនឡើងសម្រាប់ការគាំទ្រសង្គ្រោះជីវិត»។