កម្ពុជាចំណាយថវិកា ២៥៧ លានដុល្លារ សម្រាប់សាងសង់រោងចក្របាក់ខែងទី៣ ដើម្បីឆ្លើយតបកំណើនកើន ឡើងរបស់ប្រជាជន

2024/06/26 01:48:13 am        131

ភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងប្រើប្រាស់ថវិកាសរុបចំនួន ២៥៧ លានដុល្លារ សម្រាប់គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហាន ទី ៣ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន ១៩៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ ឆ្លើយតបទៅនិងកំណើននៃការកើន ឡើងរបស់ប្រជាជននៅរាជធានីភ្នំពេញ។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់ជំហានទី៣» នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា ជុំវិញគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ២ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ គឺជាគម្រោងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា ដោយបានចំណាយ ពេលក្នុងការសាងសង់អស់រយៈពេល ២៦ ខែ ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ២ មានសមត្ថភាពផលិតទឹកស្អាត បានចំនួន ១៩៥ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលគម្រោងនេះបានចាប់ផ្តើមដំណើរការសាកល្បងកាលពីខែ តុលា ឆ្នាំ ២០២៣ កន្លង មក ។ ចំណែកគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលបានបើកការដ្ឋានសាងសង់នាពេលនេះ នឹង គ្រោង ប្រើថវិកាសរុបចំនួន ២៥៧ លានដុល្លារ ដោយមានប្រភពមូលនិធិរួមមាន៖ ប្រាក់កម្ចីចំនួន ២១០ លានដុល្លារ ពីទីភ្នាក់ងារ AFD, ៥ លានដុល្លារ ដែលនៅសល់ពីជំហានទី១ និងជំហានទី២ របស់ AFD, និងការវិនិយោគចំនួន ៤២ លានដុល្លារ ពីរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទន្ទឹមនឹងនេះ, សហភាពអឺរ៉ុបគ្រោងផ្តល់ជំនួយឥតសំណងចំនួន ១២ លានដុល្លារសម្រាប់គម្រោងនេះផងដែរ។

ទាក់ទិនគម្រោងខាងលើនេះដែរ, ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ លើកឡើងថា ចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ២ ពិតជាមាន សារៈសំខាន់ណាស់ ដើម្បីបំពេញនូវតំបន់សេវាដែលនៅសេសសល់ ក្នុងនោះសម្រាប់ជំហានទី៣វិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគិតគូរឲ្យផលិតកម្មទឹកស្អាត ឲ្យឆ្លើយតបទៅនិងតម្រូវការនៃប្រជាជនប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះនឹងចាប់ ផ្តើមពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ខាងមុខ ។

ជុំវិញទឹកស្អាតនេះ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យក្រុមប្រឹក្សា ភិបាល, ថ្នាក់ដឹកនាំ និងមន្ត្រី-និយោជិតគ្រប់លំដាប់ថ្នាក់នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តយកចិត្តទុកដាក់លើការងារអាទិភាពមួយ ចំនួន ដោយក្នុងនោះក្រសួង-ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត សំដៅធានាឲ្យបាននូវប្រភពទឹកគ្រប់គ្រាន់, ដោយមិ នបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងរដ្ឋាករ ទឹកស្វយ័តក្រុង ភ្នំពេញ ត្រូវបន្តពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត តាមប្រព័ន្ធបណ្តាញមេជូនដល់ប្រជាពលរដ្ឋ, ទាំងនៅទីប្រជុំជន និងក្រៅទី ប្រជុំជន, តាមរយៈការលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមវិនិយោគបន្ថែមក្នុងការផលិតទឹកស្អាត, ទាំងខ្នាតធំ និងមធ្យម, ដើម្បីជួយ ផ្គត់ផ្គង់ទឹកស្អាតដល់តំបន់ដែលប្រឈមនឹងកង្វះទឹក, និងត្រូវបន្តអនុវត្តគោលនយោបាយតម្លៃទឹកស្អាត ដោយត្រូវផ្តល់អាទិភាពដល់ ប្រជាពលរដ្ឋដែលមានចំណូលទាប រួមទាំងកម្មករ-និយោជិត និងសិស្ស-និស្សិត ឲ្យទទួលបានទឹកស្អាតប្រើប្រាស់ក្នុងថ្លៃសមរម្យ និង ត្រូវបន្តពង្រឹងនិងពង្រីកតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ ដើម្បីធានាប្រសិទ្ធភាព នៃការផ្គត់ផ្គង់ទឹកស្អាតឲ្យបានគ្រប់គ្រាន់ និងទាន់ពេល សម្រាប់រោងចក្រ, សហគ្រាស, តំបន់ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ច ពិសេស, តំបន់កសិ-ឧស្សាហកម្ម, សួនបណ្តុំសហគ្រាសធុនតូច និងមធ្យម, និងទីប្រជុំជន ដែលមានសកម្មភាពសេដ្ឋកិច្ច និង នគរូបនីយកម្មរីកដុះដាលលឿន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm