មេសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា៖ អង្គការសង់ត្រាល់លូកដៃកកូរកកាយរឿងសហជីព​ក្នុងចេតនាបំបែក​ឆ្នាំងបាយកម្មករនិយោជិតក្នុងវិស័យកាត់ដេរ

2024/06/26 03:43:06 pm        235

ភ្នំពេញ៖ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា លោក ហ៊ុយ សម្បត្តិ ថ្លែងថា មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» កំពុងជ្រៀតជ្រែក​ការងារ​រប​ស់​សហជីព ធ្វើរបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិត ផ្សព្វផ្សាយព័ត៌មានមិនល្អ ញុះញង់ បំបែក​បំបាក់ មានចេតនាឈប់ឱ្យមានការបញ្ជាទិញផលិតផលវាយនភណ្ឌ ស្បែកជើង កាបូប និងផលិត​ធ្វើ​ដំណើរ​របស់កម្ពុជា ដែលជាការបំបែកឆ្នាំងបាយកម្មករ។ 

លោកបានលើកឡើងថា អង្គការសង់ត្រាល់ បានទទួលជំនួយពីបរទេស មួយឆ្នាំៗ រាប់ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ប៉ុន្តែមិនបានយកលុយនោះមករួមចំណែកជួយកម្មករនិយោជិត ឱ្យមានភាព​ល្អ​ប្រសើរ​ឡើង​នោះទេ។ ផ្ទុយទៅវិញ អង្គការនេះបានធ្វើសកម្មភាពលើសដែនកំណត់របស់ខ្លួន ចូល​មក​ជ្រៀត​ជ្រែកកិច្ចការសហជីព ចេញរបាយការណ៍ មានចរិតនយោបាយ លម្អៀង គ្មានយុត្តិធម៌ មិន​ឆ្លុះបញ្ចាំងការពិតនៃកម្មករនិយោជិតនៅកម្ពុជា។ អង្គការនេះមិនដែលមើលឃើញពីវឌ្ឍនភាព ដែល​រាជរដ្ឋាភិបាលសម្រេចបានឡើយ។  

លោកបញ្ជាក់ថា៖«អង្គការសង់ត្រាល់ និយាយធ្វើម៉េចឱ្យតែកម្ពុជាអាក្រក់លើឆាកអន្តរជាតិ និយាយ​ធ្វើ​ម៉េចឱ្យតែម្ចាស់ជំនួយ អ្នកបញ្ជាទិញ និងម្ចាស់ម៉ាកយីហោ ដកឥវ៉ាន់​ឈប់​ឱ្យ​កម្មករ​ធ្វើ​។ បើមិនធ្វើតាមសង់ត្រាល់ សង់ត្រាល់ប្តឹងទៅអ្នកបញ្ជាទិញ ម្ចាស់ជំនួយ ម្ចាស់ផ្លាកយីហោ ថា​កម្ពុជា​មិនល្អ អ៊ីចេះ១ អ៊ីចេះ២ ដល់ពេលគេដកឥវ៉ាន់ទៅ អ្នកដែលរងផលប៉ះពាល់ គឺមានតែ កម្មករ​និយោជិតរាប់សិបម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា។»

ក្នុងនាមសហជីព លោក ហ៊ុយ សម្បត្តិ បានស្នើសុំទៅអង្គការសង់ត្រាល់ បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​គឃ្លើន​របស់ខ្លួនក្នុងការជ្រៀតជ្រែកការងាររបស់សហជីព បញ្ឈប់ជាបន្ទាន់ការ​ធ្វើ​របាយ​ការណ៍​គ្មានមូលដ្ឋានច្បាស់លាស់ និងបញ្ឈប់ជា​បន្ទាន់​ចំពោះ​សកម្មភាព​ប្តឹង​អ្នក​បញ្ជា​ទិញ​ឱ្យ​ងាក​ចេញ​ពី​កម្ពុជា។ លោកថា បើសង់ត្រាល់មិនឈប់ទេ សហជីពតំណាង​កម្មករ​និយោជិត​នៅ​ទូទាំងប្រទេស និងបើកការតវ៉ាទ្រង់ទ្រាយធំ បញ្ឈប់សកម្មភាពអង្គការមួយនេះតែម្តង។

ប្រភពដដែលបញ្ជាក់បន្ថែមថា ការលូកដៃរបស់អង្គការសង់ត្រាល់ក្នុងរឿងសហជីព គឺជា​ការ​ធ្វើ​ព្យុះ​​ធ្វើភ្លៀង ធ្វើឱ្យបាត់បង់ការងាររបស់កម្មករនិយោជិត ដែលជាឆ្នាំងបាយរបស់ពួកគាត់។ មិន​តែ​ប៉ុណ្ណោះ សកម្មភាពហួសព្រំដែនរបស់សង់ត្រាល់ បានធ្វើឱ្យ ខ្មែរបែកបាក់​គ្នា​តាមរយៈ​ការងារ​សហជីព ដោយប្រើពាក្យលើកតម្កើងគ្នីគ្នារបស់ខ្លួនថាជា សហជីពឯករាជ្យ រីឯសហជីព​ផ្សេង​ទៀត​ថា​ជា សហជីពពណ៌លឿង ទង្វើររបស់អង្គការនេះក៏ជះឥទ្ធិពល ប៉ះពាល់ដល់​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូលផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm