លោក Modi នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ីជាលើកដំបូងចាប់តាំងពីការវាយលុកអ៊ុយក្រែន

2024/06/26 04:40:55 pm        77

លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិន្ទ្រ ម៉ូឌី (Narendra Modi) ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់វិមានក្រឹមឡាំងលើអ៊ុយក្រែន ជាដំណើរមួយ បន្ទាប់ពីការវិលត្រឡប់របស់លោកមកកាន់តំណែងជាលើកទីបី និងគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។

មន្ត្រីគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក យូរី អូសាកូវ (Yuri Ushakov) បានប្រកាសពីដំណើររបស់លោក Modi កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយនិយាយថាកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចនឹងត្រូវបានបញ្ជាក់នៅពេលក្រោយ។

សារព័ត៌មាន ថាស់ (Tass) របស់រុស្ស៊ី បានរាយការណ៍ថ្មីៗនេះថា មេដឹកនាំឥណ្ឌា គ្រោងនឹងបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងប្រទេសរុស្ស៊ី នៅដើមខែកក្កដា។

មន្ត្រីឥណ្ឌាជាន់ខ្ពស់មួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការធ្វើដំណើររបស់លោក Modi ទៅកាន់ទីក្រុងមូស្គូ នឹងជាដំណើរទស្សនកិច្ចផ្លូវការរយៈពេលខ្លីមួយ ។ នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់រដ្ឋធានីរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៥មក។ លោក Modi បានទៅទស្សនកិច្ច កំពង់ផែធំបំផុតរបស់រុស្ស៊ី គឺ វ្ល៉ាឌីវ៉ូស្តុក (Vladivostok) កាលពីឆ្នាំ ២០១៩ ហើយចុងក្រោយបានជួបមេដឹកនាំរុស្ស៊ីលោក Vladimir Putin កាលពីពីរឆ្នាំមុន នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង សាម៉ាកគែន (Samarkand) ប្រទេស អ៊ូសបេគីស្ថាន (Uzbekistan)។

ក្រសួងការបរទេសឥណ្ឌាបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរទាក់ទងព័ត៌មានបន្ថែមស្ដីពីពេលវេលាជាក់លាក់សម្រាប់ដំណើរនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm