សំឡេងភាគច្រើននៅតុលាការកំពូលប្រេស៊ីល និយាយថា ការកាន់កាប់កញ្ឆាពុំមែនជារឿងព្រហ្មទណ្ឌទេ

2024/06/26 05:06:41 pm        250

សំឡេងភាគច្រើននៃយុត្តិធម៌ នៅតុលាការកំពូលរបស់ប្រទេសប្រេស៊ីល កំពុងគាំទ្រការផ្តល់ភាពស្របច្បាប់ចំពោះការកាន់កាប់កញ្ឆាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន បន្ទាប់ពីការបោះឆ្នោតដ៏សំខាន់មួយ កាលពីថ្ងៃអង្គារ ទី២៥ មិថុនា។ ចៅក្រម លោក ឌៀស តូហ្វូលី(Dias Toffoli) ជា ចៅក្រមទីប្រាំមួយនៅតុលាការកំពូលដែលមានសមាជិក១១រូប ក្នុងការបោះឆ្នោតផ្តល់ភាពស្របច្បាប់ចំពោះកញ្ឆាបាននិយាយថា «ជំហរគឺច្បាស់ណាស់ថា គ្មានអ្នកប្រើប្រាស់គ្រឿងញៀនណាម្នាក់អាចត្រូវបានចាត់ទុកថាជាឧក្រិដ្ឋជននោះទេ»។

រហូតមកដល់ពេលនេះ ចៅក្រមបីរូប បានជំទាស់ទៅនឹងសេចក្តីសម្រេច ចំពោះការកាន់កាប់កញ្ឆាថាលែងជាករណីព្រហ្មទណ្ឌ រួមទាំងសមាជិកថ្មីបំផុតរបស់ខ្លួនគឺលោក គ្រីសៀណូ ហ្សានីន(Cristiano Zanin) ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីឆ្វេងនិយម លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដា ស៊ីលវ៉ា(Luiz Inacio Lula da Silva)។

ការប្រើប្រាស់កញ្ឆាជាសាធារណៈនឹងបន្តត្រូវបានហាមឃាត់ ហើយកញ្ឆានៅតែខុសច្បាប់នៅក្នុងប្រទេសប្រេស៊ីល។ ការផ្តល់ភាពច្បាប់នៃការប្រើប្រាស់ ត្រូវបានពិភាក្សាដោយតុលាការកំពូលចាប់តាំងពីឆ្នាំ២០១៥ ហើយចៅក្រម បានឈានដល់សំឡេងភាគច្រើន នៅពេលដែលអ្នកនយោបាយកំពុងស្នើបម្រាមតាមរដ្ឋធម្មនុញ្ញ លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

សេចក្តីស្នើច្បាប់ដែលកំពុងពន្លឿននៅក្នុងសភា ដោយមានការគាំទ្រពីសមាជិកសភាគណបក្សអភិរក្សនិយម និងសមាជិកនៃក្រុមសាសនា បានស្នើសុំវិសោធនកម្មរដ្ឋធម្មនុញ្ញ សម្រាប់ការប្រើប្រាស់ និង កាន់កាប់គ្រឿងញៀនប្រភេទណាមួយ ជាបទល្មើសព្រហ្មទណ្ឌ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm