សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះបងប្អូន អតីតយុទ្ធជន យុទ្ធនារីគ្រប់រូប នឹងខិតខំលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរបន្ថែម ទៀត។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភានេះ គឺរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីតយុទ្ធជនដោយបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការភាពជាបន្តបន្ទាប់ ហើយកិច្ចការនេះ នឹងបន្តធ្វើជានិច្ចដោយគ្មានការរាថយនោះឡើយ ។
ទាក់ទងនឹងអតីតយុទ្ធជននេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកផងដែរថា ការពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ យើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាបកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូលរហូតដល់សព្វថ្ងៃនេះ ហើយក្នុងនាមរាជ រដ្ឋាភិបាលសូមអគុណចំពោះបងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រោះដើម្បីបុព្វហេតុ ជាតិនោះ៕អត្ថបទបាន ចក់