ជំនួយត្រូវបានដឹកជញ្ជូន នៅកំពង់ផែហ្កាហ្សា ខណៈជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅតែបន្ត

2024/06/26 06:15:56 pm        137

ដោយលយចូលចម្ងាយ១.២០០ហ្វីត ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ ពីឆ្នេរសមុទ្រតំបន់ហ្កាហ្សា កំពង់ផែបណ្តែតទឹករបស់យោធាសហរដ្ឋអាមេរិក ត្រូវបានបោកបក់ដោយទឹករលក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីខែមីនា អំពីផែនការដាក់កំពង់ផែសម្រាប់ការដឹកជញ្ជូនជំនួយ ខណៈគ្រោះទុរ្ភិក្សនឹងកើតឡើងនៅក្នុងតំបន់ហ្កាហ្សា ជាតំបន់ហ៊ុមព័ទ្ធ គ្រប់គ្រងដោយក្រុមហាម៉ាស មានប្រជាជនចំនួន២,៣លាននាក់រស់នៅ ក្នុងអំឡុងពេលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

គិតត្រឹមថ្ងៃអង្គារម្សិលមិញ ជំនួយចំនួន ៨.៣៣២ ប៉ាឡែត ឬទម្របន្ទះឈើ ត្រូវបានដឹកជញ្ជូនតាមកំពង់ផែបណ្តែតទឹកនៅហ្កាហ្សា។

ប៉ុន្តែ ប៉ាឡែតជិត ៦.៩០០ កំពុងស្ថិតនៅលើឆ្នេរតំបន់ហ្កាហ្សា ក្នុងតំបន់ការពារ ដោយរង់ចាំអង្គការសហប្រជាជាតិមកទទួល សម្រាប់បែងចែក។

កម្មវិធីស្បៀងអាហារពិភពលោក បានផ្អាកការដឹកជញ្ជូនរបស់ខ្លួនកាលពីដើមខែនេះ ដោយសារតែការព្រួយបារម្ភពីសុវត្ថិភាព។

ក្រៅពីជំនួយដែលកំពុងនៅដាក់គរនៅឆ្នេរនោះ កំពង់ផែកំពុងរកវិធីដោះស្រាយបញ្ហាជាច្រើន។ កំពង់ផែត្រូវបានផ្អាកជាច្រើនលើក ដោយសារតែស្ថានភាពទឹកសមុទ្រ នៅពេលខ្លះ ត្រូវបានគេអូសសណ្តោងទៅកាន់កំពង់ផែ Ashdod របស់អ៊ីស្រាអែល ដើម្បីជួសជុល។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា កំពង់ផែ អាចនឹងត្រូវបានបន្ថែមពេលហួសពីកាលបរិច្ឆេទអនុញ្ញាតនៅថ្ងៃទី៣១ ខែកក្កដា ប្រសិនបើសហរដ្ឋអាមេរិក និងអង្គការផ្តល់ជំនួយ អាចទទួលបានលំហូរជំនួយទៅកាន់ដែនដីប៉ាឡេស្ទីន ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm