កំពង់ចាម ៖ កន្ធាយយក្សមួយក្បាល ដែលជាសត្វកម្រ ត្រូវបានអ្នកនេសាទចាប់បាននៅក្នុងបឹងស្នាយ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១នេះ រួចបានយកទៅប្រគល់ជូនមន្ត្រីជំនាញដេីម្បីធ្វេីការអភិរក្ស។
លោក អ៊ុក ណារិន នាយខណ្ឌ ជលផលខេត្តកំពង់ចាម បានឲ្យដឹងថា សត្វកន្ធាយយក្សមួយក្បាលនេះ គឺជាប្រភេទកន្ធាយ ដែលគេ ហៅឈ្មោះថា កន្ធាយពូជអាស៊ី (Cartilaginea Asiatic soft-shell turtle) ដែលជាសត្វកម្រ និងជិតផុតពូជអស់ហេីយ ។ ហេីយ កន្ធាយអាស៊ីញីមួយក្បាលនេះមានទំនង់ ៣៣.៩គីឡូក្រាម ហេីយមិនងាយមានអាយុកាលបានធំប៉ុណ្ណឹងទេ ព្រោះកន្ធាយមួយក្បាលរស់នៅក្នុងទឹកបឹង ដែលគេហៅបឹងស្នាយ ស្ថិតក្នុងភូមិតាណេង សង្កាតសំបួរមាសក្រុងកំពង់ចាម។
លោកនាយខណ្ឌជលផល បានបញ្ជាក់បន្ថែមទៀថា ក្រោយពីអ្នកនេសាទចាប់បានកន្ធាយយក្សនេះ និងបានប្រគល់មកខណ្ឌរដ្ឋបាលជលផលរួចមកខាងលោកនឹងបាននាំយកទៅប្រគល់ជូនក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដេីម្បីធ្វេីប្រលែងនៅតំបន់ដែលមានសុវត្ថិភាព និងអភិរក្សបន្តទៀតកុំឲ្យពូជសត្វដ៍កម្រមួយនេះ៕





