លោកស្រី Von der Leyen នឹងទទួលបានអាណត្តិទីពីរ ខណៈមេដឹកនាំអឺរ៉ុបឈានដល់កិច្ចព្រមព្រៀង

2024/06/26 11:48:39 am        91

យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានឲ្យដឹងថា លោកស្រី Ursula von der Leyen មកពីប្រទេសអាល្លឺម៉ង់ ត្រៀមខ្លួនសម្រាប់អាណត្តិទីពីរ ជាប្រធានគណៈកម្មការអឺរ៉ុប បន្ទាប់ពីមេដឹកនាំនយោបាយសហភាពអឺរ៉ុប បានឈានដល់ការស្របមតិគ្នា កាលពីថ្ងៃអង្គារ ។

ដោយដកស្រង់សម្តីមន្ត្រីមកពីសហភាពអឺរ៉ុប ប្រព័ន្ធផ្សព្វផ្សាយ Politico បាននិយាយថា កិច្ចព្រមព្រៀងនេះ ត្រូវបានឈានដល់ក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុបចំនួន៦រូប រួមមាននាយករដ្ឋមន្ត្រីប្រទេសក្រិក នាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញ នាយករដ្ឋមន្ត្រីអេស្ប៉ាញ អធិការបតីអាល្លឺម៉ង់ ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីប្រទេសហូឡង់។

មេដឹកនាំទាំង៦រូប មកពីក្រុមនិយមកណ្តាលសំខាន់ៗចំនួនបី ក៏បានយល់ព្រមចំពោះកញ្ចប់ដែលនឹងមើលឃើញអតីតនាយករដ្ឋមន្ត្រីប្រទេសព័រទុយហ្គាល់ លោក Antonio Costa ក្លាយជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ហើយនាយករដ្ឋមន្ត្រីប្រទេសអេស្តូនី លោក Kaja Kallas ជាប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប។

បណ្តាមេដឹកនាំ មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប កំណត់ពេលអនុម័តកិច្ចព្រមព្រៀងនេះ នៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនាពេលខាងមុខ នៅទីក្រុងព្រុចសែល ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះ បានប្រឈមមុខទៅនឹងការរិះគន់។ នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban បានសម្តែងការមិនពេញចិត្តរបស់លោកនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយនិយាយថា កិច្ចព្រមព្រៀងនេះជំរុញការបែកបាក់គ្នាជាជាងការរួបរួមគ្នា។

លោកនិយាយថា មន្រ្តីជាន់ខ្ពស់របស់សហភាពអឺរ៉ុប គួរតែតំណាងឱ្យរដ្ឋសមាជិកទាំងអស់ ពុំមែនត្រឹមតែក្រុមឆ្វេងនិយម និងក្រុមសេរីនិយាយនោះទេ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am