
ភ្នំពេញ៖ ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅតាមបណ្ដារាជ ធានី-ខេត្តនីមួយៗ មានលក្ខណៈខុសគ្នា ហេតុនេះរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការអនុវត្ត«យុទ្ធនា ការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»នៅទូទាំងប្រទេស តាមកា លបរិច្ឆេទកំណត់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
យ៉ាងនេះក្ដី ក៏សេចក្ដីណែនាំដដែលបានស្នើដល់គ្រប់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបន្តអនុវត្តការ រឹតបន្តឹងវិធានសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ ស្ដែងនៃជំងឺនេះជាដដែល។
កន្លងមក ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ជាពិសេសក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺ កូវីដ-១៩ ប្រភេទ Delta រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញ និងបន្តអនុវត្តនូវ«យុទ្ធនាការពង្រឹងវិធា នការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» នៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃ គឺ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយបានដាក់ចេញនូវវិធានការចាំបាច់ មួយចំនួនដែលត្រូវអនុវត្តជាបន្ទាន់ព្រមៗពេលជាមួយគ្នានៅទូទាំងប្រទេសក្នុងយុទ្ធនាការនេះ សំដៅ ការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ៕ដោយ៖ គង់ ឌិន

