រុស្ស៊ី នឹងបន្តប្រតិបត្តិការរថភ្លើងត្រង់ ដែលដឹកអ្នកដំណើរទៅកាន់កូរ៉េខាងជើង ក្នុងខែកក្កដា

2024/06/26 08:04:49 pm        241

ទីភ្នាក់ងារព័ត៌មាន អ៊ីនធឺហ្វាកស៍ (Interfax) បានរាយការណ៍នៅថ្ងៃពុធ (២៦ មិថុនា) នេះថា ប្រទេសរុស្ស៊ី នឹងបន្តសេវាកម្មរថភ្លើងធ្វើដំណើរត្រង់ ដែលដឹកអ្នកដំណើរទៅប្រទេសកូរ៉េខាងជើង ក្នុងខែកក្កដា បន្ទាប់ពីបានផ្អាករយៈពេល ៤ ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ១៩ (COVID-19)។

ដោយដកស្រង់សម្តីអភិបាលនៃតំបន់ ព្រីម៉ូស្គី ក្រៃ (Primorsky Krai) ភាគខាងកើតរបស់រុស្ស៊ី ជាប់ព្រំដែនកូរ៉េខាងជើង លោក អូលេក ខូហ្ស៊េមយ៉ាកូ (Oleg Kozhemyako) សារព័ត៌មាន អ៊ីនធឺហ្វាកស៍ បានរាយការណ៍ថារថភ្លើងនឹងរត់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) ទៅកាន់កំពង់ផែ រ៉ាសុន (Rason) របស់កូរ៉េខាងជើង។

លោក ខូហ្ស៊េមយ៉ាកូ បាននិយាយនៅឯពិធីបើកពិធីមួយថា «ដោយជិះរថភ្លើងចេញពីក្រុង វ្ល៉ាឌីវ៉ូស្តុក ត្រង់ឆ្ពោះទៅដល់កូរ៉េខាងជើង ប្រជាជននឹងរីករាយជាមួយភាពស្រស់ស្អាត ធម្មជាតិ វប្បធម៌ ហើយនឹងបានស្គាល់ទំនៀមទម្លាប់ និងប្រពៃណីនៅទីនោះ»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង កាលពីសប្តាហ៍មុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០០ ដោយធ្វើឱ្យទំនាក់ទំនងរបស់ទីក្រុងមូស្គូ កាន់តែស៊ីជម្រៅជាមួយទីក្រុងព្យុងយ៉ាង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ដែលរួមបញ្ចូលការសន្យាការពារគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm