យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» មានសប្បុរសជនបរិច្ចាគជាង២០ម៉ឺននាក់ បានថវិកាជិត ៣លានដុល្លារ

2024/06/26 08:29:23 pm        198

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការដ៏សំខាន់ ក្នុងការរៃអង្គាសថវិកា ជួយគាំទ្រ​ដល់​មន្ទីរ​ពេទ្យគន្ធបុប្ផា។ យុទ្ធនាការមានរយៈពេលពេញ ១ខែ ដោយចាប់ផ្ដើមពីដើមខែមិថុនា ដល់​ចុងខែមិថុនា ឆ្នាំ ២០២៤នេះ។ ស្របពេលដែលថ្ងៃបញ្ចប់យុទ្ធនាការខិតចូលមកដល់ ចំនួន​អ្នក​ចូល​រួមបរិច្ចាគថវិកាគាំទ្រក្នុងយុទ្ធនាការនេះ បានកើនឡើងដល់ជាង ២០ម៉ឺននាក់ និងទទួល​បាន​ថវិកា​រហូតដល់ជិត ៣លានដុល្លារ។ នេះជាការចូលរួម ដ៏ល្អប្រសើរហួសក្ដីរំពឹងទុក។ នេះ​ជា​ការ​លើក​ឡើងរបស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

យុទ្ធនាការ« ១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់ឆ្នាំ ២០២៤នេះ ជាយុទ្ធនាការ​ក្រោម​ការផ្ដួច​ផ្ដើម​ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃ​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា​។ យុទ្ធនាការនេះ មានបេសកកម្មសំខាន់ គឺជំរុញឱ្យសប្បុរសជន ជាប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នក​ប្រកបអាជីវកម្ម គ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមបរិច្ចាកជាថវិកា ១ម៉ឺនរៀល សម្រាប់​ជួយ​គាំទ្រ​ដល់​ដំណើរ​ការមន្ទីរពេទ្យគន្ធបុប្ផា ឱ្យមាននិរន្តរភាព។

សម្រាប់រយៈពេល​ជិតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការនេះ ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ នាយក​ប្រតិបត្តិ​នៃមូលនិធិគន្ធបុប្ផាកម្ពុជា មើលឃើញពីការចូលរួមជាច្រើន ហួសពីការរំពឹងទុក។ អ្នក​ចូល​រួម​មានទាំង ប្រជាពលរដ្ឋទូទៅ អ្នកប្រកបរបរធាក់ស៊ីក្លូ អ្នកប្រកបរបរអាជីវកម្មនានា និង​មន្ត្រី​រាជការជាដើម។ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃនេះផ្ទាល់ អ្នកចូលរួម​បរិច្ចាគ​សរុប​មាន​ចំនួន​ជាង ២០ម៉ឺននាក់ ដោយទទួលបានថវិកា ២, ៩លានដុល្លាររួចមកហើយ។

ស្រប​ពេល​ដែលថ្ងៃបិទបញ្ចប់យុទ្ធនាការ « ១ម៉ឺនរៀល ១ម៉ឺននាក់» ខិតចូលមកដល់នេះ ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បាន​អំពាវ​ទៅ​កាន់​សប្បុរសជនទាំងអស់ សូមបន្តចូលរួមបរិច្ចាកថវិកា ដើម្បីទ្រទ្រង់បេសកកម្មមន្ទីរពេទ្យ ក្នុង​ការ​ជួយ​កុមារ​កម្ពុជា។ ការបរិច្ចាគគឺអាចធ្វើបានគ្រប់ពេលវេលា ទោះបីយុទ្ធនាការបិទបញ្ចប់ក្ដី។

សម្រាប់​អាណាព្យាបាល ដែលតែងជូនកូន ជូនចៅ មកទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា សម្ដែង​ការដឹងគុណដល់មន្ទីរពេទ្យមួយនេះ។ ពួកគេលើកឡើងថា មន្ទីរពេទ្យគន្ធបុប្ផា មាន​គុណ​តម្លៃ​ជា​ខ្លាំង ក្នុងការជួយដល់កុមារកម្ពុជា ឱ្យរស់រានមានជីវិត។ ការព្យាបាល​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​កដាក់ និងពុំមានការគិតកម្រៃថវិកា។ ភ្ជាប់ជាមួយការដឹងគុណដល់មន្ទីរពេទ្យគន្ធបុប្ផា ពួក​គេ​ជាប្រជាជនក៏សូមដឹងគុណចំពោះអ្នកជួយគាំទ្រផ្គត់ផ្គង់មន្ទីរពេទ្យឱ្យមានដំណើរការ និង​សូម​អំពាវនាវឱ្យមានការចូលរួមបរិច្ចាកជានិរន្ត។

សូម​ជម្រាបថាមន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលបច្ចុប្បន្ននេះ ត្រូវការថវិកាក្នុងរង្វង់ជាង ៤០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំក្នុងការបំពេញបេសកកម្មជួយកុមារកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ។ មន្ទីរពេទ្យគន្ធបុប្ផា បច្ចុប្បន្នមាននៅរាជធានីភ្នំពេញចំនួន ២ទីតាំង និង​ស្ថិត​នៅ​ខេត្ត សៀមរាប ចំនួន ១ទីតាំង៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm