សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ប្ដេជ្ញាចូលរួមទប់ស្កាត់ការ​ប្រើប្រាស់​គ្រឿងញៀន

2024/06/26 08:41:15 pm        306

នៅក្នុងឱកាសដែលកម្ពុជា ប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ​២០២៤​នេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាលសិស្ស បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្តចូលរួម បង្កើនកិសហការជាមួយអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ និងមិនឲ្យមាន​គ្រឿងញៀន​គ្រប់​ប្រភេទ​ទាំងអស់ ខណៈបញ្ហា​គ្រឿងញៀន​នៅ​តែ​ជា​បញ្ហា​ចំបង​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្ត​ទុក​ដាក់​ធ្វើ​ការទប់ស្កាត់។

សិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលសិស្ស នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុង​តាខ្មៅ​ខេ​ត្តកណ្តាលបានប្រាប់ BTV នៅថ្ងៃទី២៦ ខែមិថុនានេះថា ពួកគេប្ដេជ្ញាចិត្ត ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ចពាក់ព័ន្ធលើការទើបស្កាត់ និងផ្សព្វផ្សាយលើ​បញ្ហា​គ្រឿង​ញៀន​នេះ​ឱ្យ​បាន​ ពីព្រោះបញ្ហាគ្រឿងញៀននេះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សង្គមជាតិ និង​អនាគត​របស់យុវជនកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី ២៦ មិថុនា ឆ្នាំ២០២៤ ការិយាល័យ​អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្មគ្រឿងញៀន UNODC ប្រារព្ធក្រោមប្រធានបទ៖ ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគ​ការ​បង្ការ​គឺ​ជា​ការ​ចាំបាច់​។ ដោយឡែកសម្រាប់កម្ពុជា គឺរៀបចំប្រារព្ធទិវានេះក្រោមប្រធានបទ៖ ការរួមគ្នាវិនិយោគ ការ​បង្ការទប់ស្កាត់ និងការលើកកម្ពស់អប់រំដើម្បីសហគមគ្មានគ្រឿងញៀន។

តាមរយៈ​ទិវាអន្តរជាតិនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញ​សារ​លិខិត និងបានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយ ជំរុញការ​លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា កម្មករ និយោគជិកនានា និង​សាធារណៈជ​ន​ទូ​ទៅ​យល់​ដឹង​ឲ្យបានស៊ីជម្រៅ អំពីផលប៉ះពាលគ្រោះថ្នាក់ និងវិនាសសកម្មនៃគ្រឿងញៀន ដោយ​ត្រូវ​និយាយ​ថា ទេចំពោះគ្រឿងញៀន៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm