កម្ពុជាប្រើថវិកា២៥៧លានដុល្លារ សាងសង់រោងចក្រទឹកស្អាតបាក់ខែងទី៣ ឆ្លើយតបកំណើន​ពលរដ្ឋ

2024/06/26 08:50:00 pm        204

រាជរដ្ឋាភិបាលគ្រោងប្រើប្រាស់ថវិកាសរុបចំនួន ២៥៧ លានដុល្លារ សម្រាប់​គម្រោង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាតបាក់ខែងជំហានទី៣ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន ១៩៥ ពាន់​ម៉ែត្រ​គូបក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ ឆ្លើយតបទៅនិងកំណើននៃការកើន ឡើងរបស់​ប្រជាជន​នៅ​ជាយ​ក្រុង និងតំបន់រណបនៅក្នុងទីក្រុងភ្នំពេញ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​នៅ​ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រប្រព្រឹត្តកម្ម​ទឹកស្អាតបា​ក់ខែង​ជំហាន​ទី២ និងបើកការដ្ឋានសាងសង់ជំហានទី៣» នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤នេះថា គម្រោង​សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលបានបើក​ការដ្ឋាន​សាងសង់​នា​ពេលនេះនឹងគ្រោងប្រើថវិកាសរុបចំនួន ២៥៧ លានដុល្លារ ដោយមាន​ប្រភព​មូល​និធិ​រួមមាន៖ ប្រាក់កម្ចីចំនួន ២១០ លានដុល្លារ ពីទីភ្នាក់ងារ AFD, ៥ លានដុល្លារ ខណៈ​នៅ​សល់​ពី​ជំហានទី១ និងជំហានទី២ របស់ AFD, និងការវិនិយោគចំនួន ៤២ លានដុល្លារ ពីរដ្ឋាករ​ទឹក​ស្វយ័ត ក្រុងភ្នំពេញ ទន្ទឹមនឹងនេះ, សហភាពអឺរ៉ុបគ្រោងផ្តល់ជំនួយឥតសំណងចំនួន ១២ លាន​ដុល្លារ​សម្រាប់គម្រោងនេះផងដែរ។

ទាក់ទិនគម្រោងខាងលើនេះដែរ, ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ លើកឡើងថា ចំពោះការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ពិតជាមាន សារៈសំខាន់ណាស់ ដើម្បី​បំពេញ​នូវ​តំបន់​សេវា​ដែលនៅសេសសល់ ក្នុងនោះសម្រាប់ជំហានទី៣វិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាន​គិតគូរឲ្យផលិតកម្មទឹកស្អាត ឲ្យឆ្លើយតប​ទៅ​និង​តម្រូវ​ការ​នៃ​ប្រជាជន​ប្រើ​ប្រាស់​ក្នុង​រាជ​ធានី​ភ្នំពេញ ដែលគម្រោងនេះនឹងចាប់ ផ្តើមពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ខាងមុខ ។

ជុំវិញ​ទឹកស្អាតនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យក្រុមប្រឹក្សា ភិបាល, ថ្នាក់ដឹកនាំ និងមន្ត្រី-និយោជិតគ្រប់​លំដាប់​ថ្នាក់​នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន ដោយ​ក្នុង​នោះក្រសួង-ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ត្រូវបន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តច្បាប់​ស្តីពីការ​គ្រប់​គ្រង​ទឹក​ស្អាត សំដៅធានាឲ្យបាននូវប្រភពទឹកគ្រប់គ្រាន់, ដោយមិនបង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់បរិស្ថាន​៕ អត្ថបទ៖ សុន រ៉ាឌី



















អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm