ប្រមុខសេវាវេជ្ជសាស្ត្រផ្នែកយោធាអាមេរិក៖ អំពើហិង្សាដោយកាំភ្លើង គឺជាវិបត្តិសុខភាពសាធារណៈ

2024/06/26 11:07:02 pm        74

ប្រមុខសេវាវេជ្ជសាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២៥ ខែមិថុនា) បានប្រកាសអំពីអំពើហិង្សាដោយកាំភ្លើងនៅក្នុងប្រទេសថា ជាវិបត្តិសុខភាពសាធារណៈ ដោយអំពាវនាវឲ្យប្រជាជនអាមេរិកធ្វើសកម្មភាព ដើម្បីទប់ស្កាត់ការកើនឡើងនូវការស្លាប់ទាក់ទងនឹងអាវុធ និងផលប៉ះពាល់មិនអាចដឹងជាមុនបាន ជាពិសេសលើជនជាតិអាមេរិកស្បែកខ្មៅ យុវជនអាមេរិក និងប្រជាជនដទៃទៀត។

នៅក្នុងព្រឹត្តិការណ៍ប្រឹក្សាយោបល់សុខភាពសាធារណៈលើកដំបូងដែលមិនធ្លាប់មាន ស្តីពីអំពើហិង្សាដោយកាំភ្លើង មន្ត្រីសុខភាពសាធារណៈជាន់ខ្ពស់របស់ជាតិ គឺលោក Vivek Murthy បានលើកឡើងត្រួសៗនូវអ្វីដែលលោកហៅថា ផលវិបាកដ៏បំផ្លិចបំផ្លាញ និងធ្ងន់ធ្ងរដល់សុខុមាលភាពសាធារណៈ ហើយបានអំពាវនាវឲ្យមានមូលនិធិស្រាវជ្រាវបន្ថែមទៀត លទ្ធភាពទទួលបានសុខភាពផ្លូវចិត្តកាន់តែប្រសើរឡើង និងជំហានផ្សេងៗទៀត ដូចជាកន្លែងស្តុកសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាដើម។

ប្រមុខសេវាវេជ្ជសាស្ត្រយោធាអាមេរិក លោក Murthy បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថា៖ «ខ្ញុំគិតថា ប្រសិនបើអ្នកនិយាយជាមួយវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិកាណាម្នាក់ដែលធ្វើការ នៅមន្ទីរពេទ្យ ឬមើលថែទាំអ្នកជំងឺដែលមានរបួសទាក់ទងនឹងអំពើហិង្សាដោយកាំភ្លើង ទាំងផ្លូវកាយ ឬផ្លូវចិត្ត ពួកគេនឹងប្រាប់អ្នកថា នេះគឺជាវិបត្តិសុខភាពយ៉ាងពិតប្រាកដ»។

លោក Murthy បានប្រាប់បន្ថែមថា ផលប៉ះពាល់នៃអំពើហិង្សាដោយកាំភ្លើង រីករាលដាលលើសពីចំនួនដ៏គួរឲ្យភ្ញាក់ផ្អើលនៃការបាត់បង់ជីវិត។ វាប៉ះពាល់ដល់មនុស្សរាប់លាននាក់ដែលត្រូវបានបាញ់ប្រហាររហូតដល់ស្លាប់ និងអ្នកដែលបានរួចជីវិតពីហេតុការណ៍នោះៗ ក៏ដូចជាអ្នកដែលបានឃើញអំពើហិង្សាដោយកាំភ្លើង អ្នកបាត់បង់សមាជិកគ្រួសារ ឬអ្នកដែលបានដឹងពីហេតុការណ៍តាមរយៈព័ត៌មាន។

ជាមួយគ្នានេះ របាយការណ៍បានកត់សម្គាល់ថា នៅឆ្នាំ២០២០ អំពើហិង្សាដោយកាំភ្លើង បានក្លាយជាមូលហេតុនាំមុខគេនៃការស្លាប់ក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm