ឯកឧត្តម អ៊ុន ចន្ថា អញ្ជើញបើកការដ្ឋានជួសជុលថែទាំផ្លូវជនបទប្រវែង១១៤គីឡូម៉ែត្រ សាងសង់អណ្តូងស្នប់ និងប្រគល់សម្ភារៈសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់

2024/06/26 11:07:02 pm        139

ពោធិ៍សាត់ ៖​​ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់​ បានរៀបចំពិធីបើការដ្ឋានជួសជុលថែទាំផ្លូវជនបទចំនួន១២ខ្សែសរុបប្រវែង១១៤.៦៥គីឡូម៉ែត្រ  សាងសង់អណ្តូងស្នប់ចំនួន២០ និងប្រគល់ប្រគល់សម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យចំនួន៣០០ឈុតជូនប្រជាពលរដ្ឋ ។ ពិធីនេះរៀបចំធ្វើឡើងចំនួន០៣ផ្សេងគ្នា ក្នុងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការអញ្ជើញចូលរួមពី

ឯកឧត្តម សុង សួរផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ , ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាយរងខេត្ត ,លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ , តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹក, តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ , អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចន្ថា មានប្រសាសន៍លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទមានទិសដៅកម្មវិធីជាអទិភាពចំនួន៤សំខាន់គឺ កម្មវិទី១ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ នៅជនបទ កម្មវិធីទី២ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ មានផ្នែកសុខភាព​ ទឹកស្អាតនិងអនាម័យជាដើម កម្មវិធីទី៣ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ គឺជួយលើកម្ពស់ជីវភាពប្រជាជនតាមជនបទឱ្យមានជិវភាពកាន់តែប្រសើរឡើង

និងកម្មវិធីទី៤ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ នៅទីជនបទ ។ ឯកឧត្តម អ៊ុន ចន្ថា បានលើកឡើងបន្តថា ក្នុងអាណ្តតិកន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការស្ថាបនាកសាងផ្លូវជនបទ ជាច្រើនពាន់គីឡូម៉ែត្រ សរុបប្រមាណ៧៥ភាគរយ នៅទូទាំងប្រទេស ហើយសម្រាប់អាណ្តតិថ្មីនេះ ក្រសួងមានទិសដៅលើការងារពង្រីកស្ថាបនាកសាងផ្លូវថ្មីចំនួនតែ៣០ភាគរយប៉ុណ្ណោះ ដោយ៧០ភាគរយទៀតគឺផ្តោតលើការងារពង្រឹងគុណភាព ជួសជុលថែទាំផ្លូវដែលបានកសាងកន្លងមកឱ្យប្រើប្រាស់បានយូរ ។ ហើយឯកឧត្តមបានបន្តថា ក្នុងការចូលរួមលើកកម្ពស់សុខភាព

អនាម័យជនបទ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងបន្តយុទ្ធនាការលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល ព្រោះថា

កង្វះអនាម័យតាមរយៈសកម្មភាពបន្ទោបង់ពាសវាលពាសកាលមានផលប៉ះយ៉ាងខ្លាំង សម្រាប់សហគមន៍ និងបណ្តាលឱ្យកម្ពុជាខាតបង់ប្រាក់ជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗហើយជំងឺអាចកើតឡើងចំពោះមនុស្សដោយសារការខ្វះអនាម័យ មានដូចជា ជំងឺរាក ជំងឺផ្លូវដង្ហើម ជំងឺដង្កូវ ព្រូន ជំងឺភ្នែក ជំងឺគ្រុនពោះវៀន ជំងឺសើស្បែក និងជំងឺផ្សេងៗ ព្រមទាំងបង្កជាជំងឺរោគស្ត្រីជាដើម  ។ បច្ចុប្បន្ននេះខេត្ត-ក្រុង ចំនួន៧ អនុវត្តបានជោគជ័យក្នុងការលុបបំបាត់បន្ទោបង់ពាសវាលពាសកាលបានទាំងស្រុង ហើយខេត្តផ្សេងៗទៀត កំពុងបន្តជម្រុញ ។ ឯកឧត្តម អ៊ុន ចន្ថា បានលើកឡើងបន្ថែមថា ទឹកជាតម្រូវការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋនៅតាមទីជនបទ ដែលគ្មានប្រព័ន្ធទឹកស្អាតទៅដល់ និងនៅឆ្ងាយពីប្រភពទឹក ដូចនេះហើយក្រសួងអភិវឌ្ឍន៍ជនបទនៅតែខិតខំជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ជាក់ស្តែងក្នុងពេលនេះ យើងកំពុងធ្វើការខួងសាងសង់អណ្តូងស្នប់ចំនួន២០បន្ថែមទៀតជូនប្រជាពលរដ្ឋ ។

គួរឱ្យដឹងដែរថា​ សម្រាប់ផ្លូវជនបទ ដែលត្រូវបើកការដ្ឋានជួសជុលថែទាំក្នុងពេលនេះរួមមាន៖

១-ជួសជុលថែទាំជាលក្ខណៈខួប ផ្លូវក្រាលល្បាយក្រួសចំនួន០២ខ្សែ ប្រវែងសរុប១០.៣គីឡូម៉ែត្រ គឺផ្លូវថ្មបីដុំ-ជន្ទូលកូន ប្រវែង៧គីឡូម៉ែត្រ មានសាងសង់លូមូលចំនួន៣កន្លែង ​​និងផ្លូវទួលគ្រួស-បរវង្ស-សាយ ប្រវែង៣.៣គីឡូម៉ែត្រ មានសាងសង់លូមូលចំនួន២កន្លែង។

២- ជួសជុលថែទាំជាលក្ខណៈប្រចាំ ផ្លូវក្រាលល្បាយក្រួស ចំនួន១០ខ្សែ ប្រវែងសរុប ១០៤.៣៥គ.ម

ផ្លូវបូរស្រង៉ែ ប្រវែង ៧.៧គីឡូម៉ែត្រ  ក្នុងឃុំខ្នារទទឹង ស្រុកបាកាន

ផ្លូវព្រៃរោង-ទួលថ្ម-វត្តស្រោង ប្រវែង១២.៣គីឡូម៉ែត្រ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ

ផ្លូវទៀនព្រៃ ប្រវែង ១៤.៦គីឡូម៉ែត្រ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ

ផ្លូវក្បាលទាហាន-ដំណាក់ត្រយឹង ប្រវែង១៨.៥គីឡូម៉ែត្រ ក្នុងឃុំឈើតុំ ស្រុកក្រគរ និងឃុំព្រងិល ស្រុកភ្នំក្រវាញ

ផ្លូវទួលចារ-កែវមុន្នី ប្រវែង ៩.៥គីឡូម៉ែត្រ ក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង និងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់

ផ្លូវបាក់ត្រា-អូរកា-ស្វាយប៉ាក ប្រវែង១៧.២៥គីឡូម៉ែត្រ ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់

ផ្លូវវត្តបន្ទាយស្លោក-កំពង់សំបួរ ប្រវែង ៤.២គីឡូម៉ែត្រ  ក្នុងឃុំស្រែស្នូក/ស្យា ស្រុកកណ្តៀង

ផ្លូវរលាប-ទួលគ្រួស ប្រវែង ៦.៨គីឡូម៉ែត្រ ក្នុងសង្កាត់ រលាប និងចំរើនផល ក្រុងពោធិ៍សាត់

ផ្លូវគោករំល-កោះស្វាយ (ផ្លូវវត្តស្រោង) ប្រវែង ៣.២គីឡូម៉ែត្រ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ

ផ្លូវផ្ទះរុង-ជ្រៃក្រឹម ប្រវែង ១០.៤គីឡូម៉ែត្រ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ។

ចំពោះអណ្តូងស្នប់ចំនួន២០ដែលត្រូវខួងសាងសង់ជូនប្រជាពលរដ្ឋ គឺក្នុងស្រុកតាលោសែនជ័យចំនួន០៨អណ្តូង

ស្រុកកណ្តៀងចំនួន០២អណ្តូង , ស្រុកក្រគរចំនួន០៣អណ្តូង,ស្រុកភ្នំក្រវាញចំនួន០៦អណ្តូង និងក្រុងពោធិ៍សាត់ ចំនួន០១អណ្តូង ។ ហើយសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យចំនួន៣០០ឈុត ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំតាលោ  ស្រុកតាលោសែនជ័យចំនួន១៧៩ ឈុត និងប្រជាពលរដ្ឋសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ចំនួន ១២១ឈុត​ ៕

អត្ថបទ ៖ ភិរុណ ពៅ

 




 

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        49
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        167
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm