ក្រុមនាវិកជនជាតិក្រិក ១៣នាក់ ត្រូវបានចោទប្រកាន់ពីបទបង្កចំហេះព្រៃ នៅកោះ Hydra

2024/06/26 11:27:10 pm        89

សមាជិកនាវិកនៃនាវាមួយគ្រឿង ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសក្រិក ជុំវិញការចោទប្រកាន់ថាបានបង្កចំហេះព្រៃ នៅលើកោះ Hydra បានបង្ហាញខ្លួន នៅចំពោះមុខចៅក្រម ក្នុងទីក្រុងកំពង់ផែ ពីរ៉ាយអ៊ូស(Piraeus) នៅថ្ងៃពុធ ទី២៦ ខែមិថុនានេះ ដើម្បីឆ្លើយតបទៅនឹងបទចោទប្រកាន់។

នាវិកទាំង១៣នាក់ ត្រូវបានចោទប្រកាន់ពីបទបង្កអគ្គិភ័យ កាលពីថ្ងៃអាទិត្យ ទី២៣ ខែ មិថុនា បន្ទាប់ពីបានបាញ់កាំជ្រួចចេញពីនាវា ដែលតាមការចោទប្រកាន់ ថាបានបង្កឱ្យមានចំហេះព្រៃនៅលើកោះ Hydra។

អគ្គិភ័យ បានឆាបឆេះ កាលពីល្ងាចថ្ងៃសុក្រ ដោយបានឆាបបំផ្លាញផ្នែកមួយចំនួននៃព្រៃស្រល់នៅលើកោះ មុនពេលក្រុមអ្នកពន្លត់អគ្គិភ័យ បានទប់ស្កាត់អណ្តាតភ្លើង នៅព្រឹកថ្ងៃសៅរ៍។

ប្រភពផ្លូវច្បាប់ដែលពាក់ព័ន្ធក្នុងករណីនេះ បាននិយាយថា សមាជិកនាវិករបស់នាវា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ នៅកំពង់ផែលំហែរកម្សាន្តមួយកន្លែងក្បែរទីក្រុង Athens។ ពួកគេទាំងអស់ បានបដិសេធថាពុំបានធ្វើខុសណាមួយ ហើយនឹងបញ្ជាក់ពីជំហររបស់ពួកគេឡើងវិញ នៅពេលបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបអង្កេត។

កោះ Hydra ស្ថិតនៅភាគនិរតីទីក្រុង Athens ក្នុងឈូងសមុទ្រ Saronic គឺជាកោះដែលគ្មានរថយន្ត បើកបរ ពេញនិយមដោយអ្នកទេសចរជួលទូកជិះកម្សាន្ត ទៅលេងឆ្នេរនៅកោះនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm