
កាលពីថ្ងៃអង្គារម្សិលមិញ យានចម្លង Falcon Heavy របស់ក្រុមហ៊ុនអវកាស SpaceX បានពាំផ្កាយរណបជំនាន់ទី ៤ និងជាផ្កាយរណបជំនាន់ចុងក្រោយគេរបស់អង្គការ NASA និងជាផ្កាយរណបអាកាសធាតុជំនាន់ក្រោយរបស់ទីភ្នាក់ងារ NOAA ចេញពីមជ្ឈមណ្ឌលអាវកាស Kennedy ។
ផ្កាយរណប GOES-U ត្រូវបានរចនាឡើង ដើម្បីធ្វើឲ្យល្អប្រសើរឡើងសមត្ថិភាពតាមដានអាកាសធាតុនៅទូទាំងអឌ្ឍគោលខាងលិច ។
ភ្លាមៗ ក្រោយការបាញ់បង្ហោះ ឧបករណ៍ជំរុញកម្លាំងភ្លោះរបស់យានចម្លង Falcon Heavy បានធ្វើការចុះចតដោយសុវត្ថិភាព និងជោគជ័យ នៅស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral ។
លោក Dakota Smith គឺជាអ្នកទំនាក់ទំនង និងអ្នកវិភាគផ្កាយរណបនៅវិទ្យាស្ថានសហប្រតិបត្តិការសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថាន(CIRES)និយាយថា លោកមានអារម្មណ៍បុកពោះខ្លាំងណាស់ ពេលដែលគេចាប់ផ្តើមបាញ់យានចម្លង ហើយវាពិតជាអស្ចារ្យខ្លាំងណាស់ ៕