
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក SERGEY LAVROV បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយនិស្សិត និងសាស្ត្រាចារ្យនៃបណ្ឌិត្យសភារដ្ឋបាលសាធារណៈនៃប្រទេសបេឡារុសថា ប្រទេសអឺរ៉ុបអាស៊ី ចាំបាច់ត្រូវសម្រេចថា សន្តិសុខនៅលើទ្វីបនេះ គួរតែត្រូវបានបង្កើតឡើងពីខាងក្នុង ដោយមិនគិតពីឥទ្ធិពលរបស់ អាមេរិក។
លោកបាននិយាយថា៖«ខ្ញុំសង្ឃឹមថា បណ្តាប្រទេសនៃទ្វីបនេះ នៅទីបំផុត នឹងយល់ពីតម្រូវការនេះ [ដើម្បីកសាងសន្តិសុខ តាមមាគ៌ាអឺរ៉ុបអាស៊ី]» ។
លោករដ្ឋមន្ត្រី មិនរំពឹងថា ការសម្រេចបាននេះ នឹងមកដល់ក្នុងពេលឆាប់ៗនេះទេ ពីព្រោះអង្គការណាតូ រួមជាមួយនឹងជនជាតិអាមេរិក កំពុងព្យាយាមយ៉ាងខ្លាំងក្លា ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការជ្រៀតចូលក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បង្កើតប្លុកតូចៗ ការកំណត់រចនាសម្ព័ន្ធផ្សេងៗ ដោយទាញប្រទេសភាគច្រើនលើពិភពលោក ចូលទៅក្នុងប្លុកទាំងនេះដែលកំពុងព្យាយាមបំបែកទម្រង់នៃទំនាក់ទំនងដែលបានបង្កើតឡើងហើយនោះ។
លោករដ្ឋមន្ត្រីនេះ បានសន្និស្ថានថា ប៉ុន្តែនៅដំណាក់ណាមួយនោះ មនុស្សគ្រប់រូប នឹងដឹងច្បាស់ថា មនុស្សម្នាក់ ទទួលខុសត្រូវចំពោះសុភមង្គលផ្ទាល់ខ្លួន។ នៅពេលដែលសុភមង្គលរបស់អ្នក ត្រូវបានបង្កើតឡើងនៅទីក្រុងវ៉ាស៊ីនតោន អ្នកនឹងទទួលរងការឈឺចាប់ពីទីនោះ។