
នោះ គឺជាពេលយប់ ដែលអ្នកស្រុកចាប់ផ្តើមឮស្នូរកាំភ្លើង នៅទីក្រុង Tila ភាគខាងត្បូងប្រទេសម៉ិកស៊ិក។ បន្ទាប់មកមានរថយន្តដឹកទំនិញមកដល់ ហើយមានសំឡេងមនុស្សពិភាក្សាគ្នាថា ផ្ទះជាច្រើនខ្នង ត្រូវបានដុតបំផ្លាញ។ អណ្តាតភ្លើង បានចាប់ផ្តើមហុយជុំវិញទីក្រុងក្នុងរដ្ឋChiapas។ ការបាញ់ប្រហាររយៈពេល៥ ម៉ោង ត្រូវបានបន្តរយៈពេលបីថ្ងៃក្នុងអំឡុងពេលដែលមនុស្សលាក់ខ្លួននៅក្នុងផ្ទះរបស់ពួកគេ រង់ចាំជំនួយមកដល់។
ព័ត៌មានតែមួយគត់របស់ពួកគេ បានកើតចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលពោរពេញទៅដោយសារគំរាមកំហែងយ៉ាងឆាប់រហ័ស។ នៅទីបំផុត ទាហាន បានបង្ហាញវត្តមាន ហើយមនុស្សប្រហែល ៥.000 នាក់ បានភៀសខ្លួនចេញពីទីក្រុង Tila ជាមួយនឹងអ្វីដែលពួកគេអាចយកបាន។ វាគឺជាការផ្លាស់ទីលំនៅដ៏ធំបំផុតមួយរបស់ប្រជាជននៅភាគខាងត្បូងប្រទេសម៉ិកស៊ិក ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ហើយគ្រាន់តែជាឧទាហរណ៍ចុងក្រោយបង្អស់នៃបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលប្រធានាធិបតីបន្ទាប់របស់ប្រទេស ម៉ិកស៊ិក នឹងត្រូវដោះស្រាយ។