
ក្រុមអាជ្ញាធរក្រុងនៅតំបន់ជួរភ្នំភាគខាងជើងម៉ិកស៊ិក បានបញ្ជូនឧទ្ធម្ភាគចក្រដឹកជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្ត ទៅកាន់តំបន់សហគមន៍រងផលប៉ះពាល់ដោយសារទឹកជំនន់ បន្ទាប់ពីព្យុះត្រូពិក Alberto ។
លោក David de la Pena គឺជាអភិបាលក្រុង Sierra de Santiago បានរៀបរាប់ថា ស្ថានភាពនៅក្នុងទីក្រុងរបស់លោកពិតជាស្មុគ្រស្មាញខ្លាំងណាស់ ដោយសារផ្លូវថ្នល់រងការបំផ្លិចបំផ្លាញទាំងស្រុង ។
លោក De la Pena បានកត់សំគាល់ឃើញផងដែរថា ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង ស្ថិតតាមជើងភ្នំ ត្រូវបានបំផ្លិចបំផ្លាញស្ទើអស់ ដោយសារជំនន់ទឹកភ្លៀង ។
ក្រុមគ្រូពេទ្យ ត្រូវធ្វើដំណើរដោយថ្មើរជើងកាត់តាមផ្លូវខូចខាត ដើម្បីទៅព្យាបាលជនរងគ្រោះជាមនុស្សចាស់នៅតាមតំបន់ដាច់ស្រយាល ៕