
ក្រសួងការពារជាតិនីហ្សេ បាននិយាយថា ទាហានចំនួន ២០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារភេរវកម្មនៅតំបន់ Tillabery នៃប្រទេសនីហ្សេភាគខាងលិច កាលពីថ្ងៃអង្គារ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នៅម៉ោងប្រហែល ១០ព្រឹក ម៉ោងក្នុងស្រុក កង កម្លាំងការពារ និងសន្តិសុខ ត្រូវបានវាយប្រហារដោយក្រុមភេរវករប្រដាប់អាវុធចម្រុះមួយក្រុម នៅជាយ ទីក្រុងនៃភូមិTassia ដែលបានបណ្តាលមនុស្ស ២១នាក់ ស្លាប់ក្នុងនោះមានទាហាន ២០នាក់ និងជន ស៊ីវិលម្នាក់។
សេចក្តីប្រកាសព័ត៌មាននោះ បាននិយាយថា ទាហានចំនួន ៩នាក់ បានរងរបួស និងរថយន្តរបស់កងទ័ពពីរគ្រឿង ត្រូវបានខូចខាត នៅក្នុងការវាយប្រហារនេះ។
ក្រសួង បានកត់សម្គាល់ថា ភេរវកររាប់សិបនាក់ ត្រូវរងការវាយបក ហើយមធ្យោបាយធ្វើដំណើរ និងទំនាក់ទំនង ត្រូវបានបំផ្លាញ ដោយបន្ថែមថា កម្លាំងទ័ពអាកាស និងថ្មើរជើង ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរក និងកម្ទេចអ្នកវាយប្រហារដែលនៅសល់។