
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានថ្កោលទោសការវាយប្រហារ នៅក្នុងតំបន់ Dagestan នៃប្រទេសរុស្ស៊ី ក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
ការិយាល័យប្រធានាធិបតី បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា នៅក្នុងការហៅទូរស័ព្ទដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ លោក Erdogan បានបញ្ជាក់ថា ប្រទេសទួរគី ប្រឆាំងនឹងគ្រប់ទម្រង់នៃអំពើភេរវកម្ម និងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ» ដោយសម្តែងការរំលែកទុក្ខដល់ប្រជាជនរុស្ស៊ីចំពោះអ្នកដែលបានបាត់បង់ជីវិត និងបានជូនពរដល់អ្នករងរបួសឲ្យបានឆាប់ជាសះស្បើយ។
ការបាញ់ប្រហារនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យនៅឯព្រះវិហារគ្រិស្តអូស្សូដក់ចំនួនពីរ សាលាប្រជុំមួយ និងប៉ុស្តិ៍នគរបាលចរាចរណ៍មួយ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Derbent និងទីក្រុង Makhachkala នៃរដ្ឋធានី Dagestan បណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ និង ៤៦នាក់ផ្សេងទៀត រងរបួស។