សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៧មិថុនានេះ បានប្រកាសទទួលយកសំណើររបស់លោក ឡាយ ឡាត សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈតេឡេក្រាមនៅព្រឹកនេះសម្ដេចតេជោ ហ៊ុន សែនបានសរសេរយ៉ាងដូច្នេះថា
«ជូនលោក ឡាយ ឡាតជាទី
រាប់អាន
ដំបូងខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះលោកដែលបានទទួលយកកំហុសដែលធ្លាប់បានសាងក្នុងរយៈពេលកន្លងមកក្រោមការដឹកនាំនៃមេដឹកនាំក្រុមជ្រុលនិយមដើម្បីប្រឆាំងផលប្រយោជន៍ជាតិឯង។
ខ្ញុំសង្ឃឹមថាតាមរយៈលោក
បងប្អូនផ្សេងទៀតនឹងបន្តផ្តាច់ខ្លួនចេញពីមេដឹកនាំក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាលវិញ។
ក្នុងនាមគណបក្សប្រជាជន
កម្ពុជាខ្ញុំសូមស្វាគមន៍សំណើររបស់លោកដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមលោកទទួលនូវការរាប់អានពីខ្ញុំ។
ថ្ងៃ២៧មិថុនា២០២៤
ហ៊ុន សែន»








