អាមេរិក បន្តផ្អាកការបញ្ជូនគ្រាប់បែកមួយលើកទៅអ៊ីស្រាអែល ខណៈកំពុងស្ថិតក្រោមការត្រួតពិនិត្យ

2024/06/27 04:02:30 pm        76

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធ (២៦ មិថុនា) ថា ជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានប្រាប់ប្រធានការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) ដែលកំពុងបំពេញទស្សនកិច្ចនៅសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តការផ្អាកលើការដឹកជញ្ជូនគ្រាប់បែកធុនធ្ងន់សម្រាប់អ៊ីស្រាអែល ខណៈបញ្ហានោះកំពុងស្ថិតក្រោមការត្រួតពិនិត្យ។

មន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា សម្ព័ន្ធមិត្តនៅតែស្ថិតក្នុងការពិភាក្សាអំពីការដឹកជញ្ជូនគ្រាប់បែកដ៏ខ្លាំងក្លាមួយជើងដែលត្រូវបានផ្អាកដោយលោក បៃដិន កាលពីខែឧសភា ជុំវិញការបារម្ភថាគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចបណ្តាលឱ្យជនស៊ីវិលប៉ាឡេស្ទីន ស្លាប់បន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា។

ដោយមិនផ្តល់ព័ត៌មានជាក់លាក់ មន្ត្រីរូបនេះបានបន្ថែមថា សព្វាវុធរបស់អាមេរិកផ្សេងទៀតនឹងបន្តបញ្ជូនទៅកាន់អ៊ីស្រាអែល ខណៈពេលប្រទេសនេះកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាស នៅហ្កាហ្សា និងប្រឈមមុខនឹងក្រុមឧទ្ទាម ហេសបូឡា (Hezbollah) លីបង់ នៅព្រំដែនភាគខាងជើងរបស់ខ្លួន ដែលកំណើននៃអរិភាពនេះបានជំរុញឱ្យមានការភ័យខ្លាចថាអាចមានជម្លោះក្នុងតំបន់កាន់តែរីកធំ។

លោក ហ្កាឡាន់ និងក្រុមមន្ត្រីអាមេរិក បានស្វះស្វែងរកការបន្ធូរបន្ថយភាពតានតឹងបន្ទាប់ពីការអះអាងនាពេលថ្មីៗនេះរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលថាទីក្រុងវ៉ាស៊ីនតោន កំពុងដកហូតអាវុធ ដែលជំរុញឱ្យមន្រ្តីជំនិតរបស់លោក បៃដិន គឺទីប្រឹក្សាសន្តិសុខជាតិ លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm