សម្តេចធិបតី ផ្តល់សម្ភារៈពន្លត់អគ្គិភ័យដល់កងប្រតិបត្តិការរុករក និងសង្គ្រោះរបស់ ៧១១ និង៩១១

2024/06/27 05:37:29 pm        135

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ បានផ្តល់​អំណោយ​សម្ភារៈ​ពន្លត់​អគ្គិភ័យ​ជូន​កង​កម្លាំង​៧១១​នៃ​កងពល​តូចលេខ៧០ និងកងកម្លាំង៩១១នៃបញ្ជាការដ្ឋានទ័ពពិសេស។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក បានអញ្ជើញក្នុងពិធីប្រគល់-ទទួលឧបករណ៍​សម្ភា​រៈ​ពន្លត់​អគ្គិភ័យ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធាន​គណៈក​ម្មាធិការ​ជាតិ​គ្រប់​គ្រងគ្រោះមហន្តរាយ ជូនកងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស។

ក្នុង​ពិធីប្រគល់-ទទួលឧបករណ៍សម្ភារៈពន្លត់អគ្គិភ័យ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មាន​ប្រសាសន៍​ថា តបតាមការយកចិត្តទុកដាក់ និងយោងតាមស្ថានភាពជាក់ស្តែង ដែលកើត​ឡើង​កន្លង​ទៅ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១នៃកងពលតូចលេខ៧០ និង​កងប្រតិបត្តិការរុករក និងសងគ្រោះមហន្តរាយ៩១១នៃបញ្ជាការដ្ឋានទ័ពពិសេស ដែលជា​កង​កម្លាំង​ស្ថិត​ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងបានចូលរួមប្រតិបត្តិការកន្លងក្នុងករណីអគ្គិភ័យ មិន​ថា​ទាំង​ករណីឆេះលំនៅដ្ឋាន អគារ និងរោងចក្រ។ ឯកឧត្តមបញ្ជាក់ថា ដោយសង្កេត​ឃើញ​ផល​លំបាក​របស់​កងប្រតិបត្តិការមានភាពស្មុគស្មាញ ទើបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បំពាក់​សម្ភារៈឧបករណ៍បន្ថែមដែលឆ្លើយតបទៅនឹងស្ថានភាពក្នុងករណីអគ្គិភ័យ។

ជាក់ស្តែងផ្អែកតាមតម្រូវការក្នុងប្រតិបត្តិរបស់កងរុករក និងសង្គ្រោះ​សម្តេចធិបតី​នាយករដ្ឋ​មន្រ្ដី​បាន​ ផ្តល់សម្ភារៈពន្លត់អគ្គិភ័យ រួមមាន មួកពន្លត់អគ្គីភ័យ, ស្រោមមុខការពារពន្លឺ, ខោអាវ​ពន្លត់​អគ្គិភ័យ ចំនួន ២៥ កំប្លេ, ស្រោមដៃពន្លត់អគ្គិភ័យ, ស្រោមដៃប្រតិបត្តិការ, ស្បែក​ជើង​ពន្លត់​អគ្គិភ័យ, ឧបករណ៍សម្រាប់ដកដង្ហើម, បំពង់អុកស៊ីសែន និងម៉ាស៊ីនផលិតអុកស៊ីសែនជាដើម។

លើស​ពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់មេបញ្ជាការកងទ័ពជើងគោក រៀបចំផែនការ និង​ការ​ហ្វឹកហ្វឺនឱ្យបានជាប់ជាប្រចាំ ជាពិសេសរដូវវស្សាខិតជិតមកដល់ កងប្រតិបត្តិការរុករក និង​សង្គ្រោះទាំង១៦ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីចេញ​អន្តរាគម​ន៍ក្នុង​ករណី​មា​ន​គ្រោះម​ហន្តរាយនានា មិនថាទាំងគ្រោះអគ្គិភ័យ ឬទឹកជំនន់៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm