រដ្ឋមន្ត្រីក្រសួងសន្តិសុខមហាផ្ទៃ របស់សហរដ្ឋអាមេរិក បានទទួលការរាយការណ៍សង្ខេបនៃប្រតិបត្តិការស្តីពីវិធានការសន្តិសុខ ដែលត្រូវបានអនុវត្តនៅព្រំដែនភាគខាងត្បូងក្នុងទីក្រុង Tucson រដ្ឋ អារីហ្សូណា(Arizona) កាលពីថ្ងៃពុធ។

នៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រី លោក អាឡិចានដ្រូ ម៉ាយ៉កគូស(Alejandro Mayorkus) បាននិយាយថា នៅទូទាំងព្រំដែនភាគខាងត្បូង ការជួបជនអន្តោប្រវេសន៍ដោយចៃដន្យក្នុងពេលល្បាតនៅតាមព្រំដែន បានធ្លាក់ចុះជាង៤០ភាគរយ។ យើងកំពុងឲ្យចាកចេញអ្នកដែលពុំមែនជាពលរដ្ឋគ្មានមូលដ្ឋានច្បាប់ដើម្បីស្នាក់នៅទីនេះ ដែលមានជិតទ្វេដងនៃអត្រាដែលយើងកំពុងឲ្យចាកចេញ នៅតាមព្រំដែននៅទីនេះក្នុងទីក្រុង Tucson និងឆ្លងកាត់ព្រំដែនភាគខាងត្បូង។
ក្នុងរយៈពេលបីសប្តាហ៍ យើង បានដំណើរការជើងហោះហើរអន្តរជាតិជាង១០០ជើង ទៅកាន់ប្រទេសជាង២០ ហើយបានឲ្យចាកចេញ ឬបញ្ជូនមនុស្សត្រឡប់ទៅវិញជាង ២៤.៤០០០នាក់។

លោក Biden បានចុះហត្ថលេខាលើក្រិតមួយកាលពីដើមខែមិថុនា ដែលអនុញ្ញាតឱ្យអាជ្ញាធរ ធ្វើការនិរទេស ឬបញ្ជូនត្រឡប់ទៅកាន់ប្រទេសម៉ិកស៊ិកវិញភ្លាមៗ ចំពោះជនអន្តោប្រវេសន៍ដែលត្រូវបានចាប់ខ្លួន ខណៈកំពុងឆ្លងកាត់ព្រំដែនភាគនិរតី ប្រសិនបើបានចូលមកដោយខុសច្បាប់ លើសពីកម្រិតជាក់លាក់មួយ។
វិធានការ ដែលនឹងរឹតត្បិតដំណើរការសិទ្ធិជ្រកកោន នឹងចូលជាធរមាននៅពេលដែលការចាប់ខ្លួនបានជនអន្តោប្រវេសន៍នៅពេលល្បាតតាមព្រំដែនរបស់សហរដ្ឋអាមេរិក លើសពី២.៥០០នាក់ ក្នុងមួយថ្ងៃ។