សហភាពអឺរ៉ុបកែប្រែអត្រាដំឡើងពន្ធ ដែលគ្រោងនឹងវាយប្រហារលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន

2024/06/27 06:10:45 pm        62

យោងតាមអ្នកដឹងបញ្ហានេះ ដែលនិយាយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានកែសម្រួលតិចតួចបំផុតរបស់ខ្លួនលើការដំឡើងពន្ធ ដែលបានស្នើឡើងលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន បន្ទាប់ពីទទួលបានព័ត៌មានបន្ថែមពីក្រុមហ៊ុននានា ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមពន្ធរវាងលោកខាងលិចនិងប្រទេសចិន។

អត្រាបណ្តោះអាសន្នថ្មី ដែលនឹងបន្ថែមដល់កម្រិតខ្ពស់បំផុតនៃកាតព្វកិច្ចដែលមានស្រាប់ ១០% រួមមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឬ EV ផ្សេងទៀតនៅក្នុងប្រទេសចិនដែលបានសហការជាមួយ ការស៊ើបអង្កេតនេះ ។ ពួកគេនឹងត្រូវទទួលរងពន្ធកាតព្វកិច្ចជាមធ្យម២០,៨% ស្របពេលក្រុមហ៊ុនដែលមិនបានសហការនឹងប្រឈមការដំឡើងពន្ធបន្ថែមរហូតដល់៣៧,៦% ។

គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានជូនដំណឹងដល់ក្រុមហ៊ុននានាកាលពីដើមខែនេះ អំពីការដំឡើងពន្ធបន្ថែម ។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតលើការឧបត្ថម្ភធនដែលប្រទេសចិន និងធនាគារ គាំទ្រដោយរដ្ឋរបស់ខ្លួន បានផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានា។

ការដំឡើងពន្ធបណ្ដោះអាសន្ន ត្រូវបានកំណត់ឱ្យដាក់ចេញនៅថ្ងៃទី ៤ ខែកក្កដាខាងមុខ ជាមួយនឹងកាតព្វកិច្ចច្បាស់លាស់ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាចុងឆ្នាំនេះ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី តេស្លា(Tesla)របស់អាមេរិក អាចទទួលបានអត្រាពន្ធដែលបានគណនាជាលក្ខណៈបុគ្គលនៅដំណាក់កាលច្បាស់លាស់ បន្ទាប់ពីសំណើសុំអនុវត្តន៍តាម។

ចិនបានគំរាមសងសឹក និងបានបើកការស៊ើបអង្កេតលើការនាំចូលផលិតផលនាំចូលតម្លៃថោកជាងទីផ្សារក្នុងស្រុកលើការនាំចូលសាច់ជ្រូក។ គំហើញនៃការស៊ើបអង្កេតទៅលើស្មារតីរបស់សហភាពអឺរ៉ុប ក៏ត្រូវកំណត់ក្នុងប៉ុន្មានខែខាងមុខនេះដែរ។ ទីក្រុងប៉េកាំងបានព្រមានថា វិធានការរបស់សហភាពអឺរ៉ុប អាចប៉ះពាល់ដល់ទំនិញកសិកម្ម អាកាសចរណ៍ និងរថយន្តដែលមានម៉ាស៊ីនធំៗ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am       
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm