អឺរ៉ុប និងលោក Zelenskyy ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខអ៊ុយក្រែន

2024/06/27 06:38:19 pm        187

សហភាពអឺរ៉ុប ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនានេះ ដោយសន្យាថានឹងបន្តផ្តល់អាវុធ ការបណ្តុះបណ្តាលយោធា និងជំនួយផ្សេងទៀតដល់ទីក្រុងគីវ សម្រាប់ឆ្នាំខាងមុខ។

កិច្ចព្រមព្រៀងនេះ នឹងដាក់ចេញនូវការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការជួយប្រទេសអ៊ុយក្រែនក្នុងវិស័យចំនួនប្រាំបួន នៃគោលនយោបាយការពារជាតិ និងសន្តិសុខ ដែលរួមមានទាំងការផ្តល់សព្វវុធ ការបណ្តុះបណ្តាលយោធា កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងការដោះមីន។

លោក Zelenskyy ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល។

ដំណើរទស្សនកិច្ចរបស់លោក ពុំត្រូវបានប្រកាសជាផ្លូវការនោះទេ ប៉ុន្តែអ្នកការទូត បាននិយាយថា លោកត្រូវបានគេរំពឹងថានឹងមកចូលរួម។ កតិកាសញ្ញានេះ មានគោលបំណងបំពេញបន្ថែមនូវកិច្ចព្រមព្រៀងស្រដៀងគ្នា ដែលបានផ្សាភ្ជាប់រវាងអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈប្រទេសនេះបន្តការពារការឈ្លានពានរបស់រុស្ស៊ី។

នៅក្នុងករណីនៃ ការឈ្លានពាននាពេលអនាគត ឯកសារនិយាយថា សហភាពអឺរ៉ុប និងអ៊ុយក្រែន នឹងពិភាក្សាក្នុងរយៈពេល២៤ម៉ោង លើតម្រូវការរបស់ទីក្រុងគីវ និង កំណត់យ៉ាងឆាប់រហ័ស នូវជំហានបន្ទាប់ ស្របតាមការប្តេជ្ញាចិត្ត។ ឯកសារនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយដោយដៃគូរបស់ប្រទេសអ៊ុយក្រែន ក្នុងការផ្តល់ការធានាថា ពួកគេនឹងឈរក្បែរទីក្រុងគីវ សម្រាប់រយៈពេលយូរ ដោយគ្មានទីបញ្ចប់នៅក្នុងសង្រ្គាម និងគ្មានការរំពឹងទុកភ្លាមៗដែលថា អ៊ុយក្រែន នឹងបានចូលជាសមាជិកសហភាពអឺរ៉ុប ឬសម្ព័ន្ធយោធា NATO ។

ប្រទេសនានា រួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងគីវ។ ក្រុមមន្ត្រី បាននិយាយថា កិច្ចព្រមព្រៀងបែបនេះ មិនដូចគ្នាទៅនឹងកតិកាសញ្ញាការពារទៅវិញទៅមក រវាងបណ្តាប្រទេសសម្ព័ន្ធយោធាណាតូ នោះទេ ប៉ុន្តែសន្យាថា នឹងផ្តល់សព្វាវុធដល់អ៊ុយក្រែន និងជំនួយផ្សេងទៀត ដើម្បីពង្រឹងសន្តិសុខរបស់ប្រទេសនេះ និងទប់ស្កាត់ការឈ្លានពានណាមួយនាពេលអនាគត។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm