មនុស្សជាង៥០០ នាក់បានស្លាប់ក្នុងរយៈពេល ៦ ថ្ងៃ ខណៈប៉ាគីស្ថានកំពុងជួបប្រទះសីតុណ្ហភាពក្ដៅខ្លាំង

2024/06/27 06:42:37 pm        98

ស្របពេលសីតុណ្ហភាពក្ដៅហក់ឡើងខ្ពស់ នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន សាកសពជាបន្តបន្ទាប់ក៏ត្រូវបានរាប់ផងដែរ។

សេវារថយន្តគិលានសង្គ្រោះបន្ទាន់អ៊ីឌី (Edhi) និយាយថា ជាធម្មតាសេវានេះ បានដឹកសាកសពប្រហែលពី ៣០ ទៅ ៤០ នាក់ទៅកាន់កន្លែងតម្កល់សពក្នុងទីក្រុង ការ៉ាជី (Karachi) ជារៀងរាល់ថ្ងៃ។

ប៉ុន្តែក្នុងរយៈពេលប្រាំមួយថ្ងៃចុងក្រោយនេះ សេវានេះ បានប្រមូលសាកសពបានចំនួន ៥៦៨ នាក់ដោយក្នុងនោះមាន ១៤១ នាក់ ស្លាប់កាលពីថ្ងៃអង្គារតែមួយថ្ងៃប៉ុណ្ណោះ។

ហាក់ដូចជាលឿនពេកក្នុងការនិយាយឱ្យបានច្បាស់ថា តើមូលហេតុអ្វីដែលបណ្ដាលឱ្យមនុស្សស្លាប់នៅគ្រប់ករណីទាំងអស់ ។

របាយការណ៍និយាយថា ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃចំនួនអ្នកស្លាប់បានកើតឡើងនៅពេលសីតុណ្ហភាពក្ដៅនៅទីក្រុង ការ៉ាជី បានហក់ឡើងលើសពី ៤០អង្សាសេ អំឡុងមានសំណើមខ្ពស់ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ក្តៅ ខណៈកម្ដៅឡើងរហូតដល់ ៤៩អង្សាសេ។

លោកវេជ្ជបណ្ឌិត អ៊ីរ៉ាន សាវ៉ា សេក (Imran Sarwar Sheikh) ប្រធានផ្នែកសង្គ្រោះបន្ទាន់បាននិយាយថា មន្ទីរពេទ្យស៊ីវិល ការ៉ាជី បានទទួលមនុស្ស ២៦៧ នាក់ដែលធ្លាក់ខ្លួនឈឺដោយក្ដៅខ្លាំងពេក ឬហៅថាជំងឺសុរិយរោគ នៅចន្លោះថ្ងៃអាទិត្យដល់ថ្ងៃពុធសប្ដាហ៍នេះ ។ ក្នុងនោះមាន១២នាក់បានស្លាប់។

វេជ្ជបណ្ឌិត រូបនេះបានប្រាប់ទូរទស្សន៍ BBC ថា ភាគច្រើននៃមនុស្សដែលយើងបានមើលឃើញចូលមកក្នុងមន្ទីរពេទ្យគឺមានអាយុចន្លោះពី៦០ឬ៧០ឆ្នាំ មួយចំនួនមានវ័យ៤៥ឆ្នាំ និង២នាក់ មានវ័យ២០ឆ្នាំផងដែរ ។ រោគសញ្ញារួមមាន ក្អួត រាគ និងក្តៅខ្លួនខ្លាំង៕


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm