ទិវាជាតិ MSME លើកទី១ បង្ហាញពីឆន្ទៈ ក្នុងការរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព

2024/06/27 08:15:32 pm        109

ទិវាជាតិសហគ្រាសធុនមីក្រូ តូច, និងមធ្យម គឺជាការបង្ហាញអំពីឆន្ទៈមោះមុតរបស់កម្ពុជា ក្នុង​ការ​រួម​ចំណែក​សម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងការធានាបាន​នូវ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិស្ថាន ប្រកបដោយ ចីរភាព និងបរិយាបន្ន ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែង​លើកឡើងក្នុងពិធី បើក “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី ១» នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ នេះថា រាជរដ្ឋាភិបាល បានកំពុងលើកកម្ពស់ការផ្សព្វផ្សាយ ការ​យល់​ដឹង និងការចូលរួមពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីលើកស្ទួយការអភិវឌ្ឍ សហ​គ្រាស​ធុន​មីក្រូ តូច និងមធ្យម ឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ។ ក្នុងន័យនេះ, អគ្គបណ្ឌិតសភាចារ្យ កោត​សរសើរ និងវាយ តម្លៃខ្ពស់ ចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវា​នុវត្តន៍, ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ), និង គម្រោង CAPRED របស់​រដ្ឋាភិបា​ល​អូស្ត្រាលី ដែលបានសហការរៀបចំទិវាជាតិដ៏មានសារៈសំខាន់នេះឡើង ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី, លើកឡើងបន្តថា ក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយ, បន្ទាប់​ពី​ការសម្រេចបាន នូវសុខសន្តិភាពេញលេញ, ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាម​រយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជាប្រធានព្រឹទ្ធសភា, កម្ពុជាធានាបាននូវអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, និងស្ថិរភាពនយោបាយ, ព្រមទាំងរក្សាបានយ៉ាងគត់មត់ នូវស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ។ មិនតែ ប៉ុណ្ណោះ, កម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មីឡើងវិញ, បាន​កសាងនូវមូលដ្ឋានគ្រឹះរឹងមាំនៃសេដ្ឋកិច្ចជាតិ សម្រាប់ការអភិវឌ្ឍ, និងបាន លើកកម្ពស់​ជីវភាព​រស់​នៅរបស់ប្រជាជនទូទាំងប្រទេសតាមរយៈ៖ ការពង្រីក និងការបង្កើន ជាបន្តបន្ទាប់​នូវ​ពាណិជ្ជ​កម្មអន្ដរជាតិ ឈរលើគោលការណ៍ពហុភាគីនិយម, រួមទាំងការធ្វើពិពិធកម្មទីផ្សារ និង​ទំនិញ, ការពង្រឹង និងការពង្រីកការធ្វើសមាហរណកម្ម សេដ្ឋកិច្ច និងការជំរុញបន្ថែម នូវ​ការ​តភ្ជាប់​ក្នុង​តំបន់។ ការជំរុញ និងការទាក់ទាញបន្ថែម នូវការវិនិយោគផ្ទាល់ពីបរទេស តាមរយៈ ការ​កែ​លម្អ​នូវបរិយាកាសធុរកិច្ច និងការវិនិយោគ ។ ការពង្រឹង និងការស្តារឡើងវិញ នូវហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្តដូចជា ផ្លូវថ្នល់, ស្ពាន, ប្រឡាយទឹក និងបណ្តាញអគ្គិសនី, ដើម្បីលើក​កម្ពស់​ការ​តភ្ជាប់ និងភាពប្រកួតប្រជែង; ការបន្តអភិវឌ្ឍមូលធនមនុស្ស ដើម្បីចូល​រួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច និងបង្កើនផលិតភាព; និងការកែទម្រង់ស្ថាប័ន និងការពង្រឹងអភិបាលកិច្ច ជាប់ជាប្រចាំ ដើម្បី​ធានា​នូវប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ការកំណត់យកថ្ងៃទី ២៧ ខែ មិថុនា សម្រាប់​ប្រារព្ធ ទិវាជាតិសហគ្រាស ធុនមីក្រូ តូច និងមធ្យម គឺជាការបង្ហាញអំពីឆន្ទៈមោះមុតរបស់កម្ពុជា ក្នុង​ការរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពឆ្នាំ ២០៣០ និងការ​ធានា​បាន​នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិស្ថាន ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាម​ការ​អនុម័ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ, ក៏ដូចជាការរួម​ចំណែក​សម្រេ​ច​បាននូវ ផែនសកម្មភាពយុទ្ធសាស្ត្រ អាស៊ាន សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ២០១៦-២០២៥ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm