ប្រជាពលរដ្ឋក្នុងភូមិបឹងប្រិយ ស្រុកបាកាន ដាំដុះផ្កាច័ន្ធូជិត២០០ហិកតា សម្រាប់ផ្គត់ផ្គងទីផ្សារទាំងក្នុង និងក្រៅខេត្ត

2024/06/27 08:29:07 pm        532

ភូមិបឹងប្រិយ ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន មានប្រជាពលរដ្ឋរស់នៅចំនួន៣៥០គ្រួសារ ដែល​ភាគច្រើនជាកសិករ ក្នុងនោះប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារ ជាអ្នកដាំផ្កាច័ន្ធូលក់ បន្ថែម​ពី​លើការធ្វើស្រែ ដោយបច្ចុប្បន្ន ផ្ទៃដីដាំដុះផ្កាច័ន្ធូក្នុងភូមិបឹងប្រិយ សរុប​មាន​ប្រមាណ​ជិត​២០០ហិកតា ដោយក្នុងមួយគ្រួសារមានដាំចន្លោះពី កន្លះហិកតា រហូតដល់២ហិកតា សម្រាប់​ផ្កា​ដែល​ដាំ​បានត្រូវបានលក់ចែកចាយក្នុងខេត្ត នាំចេញទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ក្រុងប៉ោយប៉ែត និងបណ្តាលខេត្តផ្សេងទៀត ដោយ​សារ​ជា​ផ្កា​មានគុណភាពល្អ មានក្លិនក្រអូបឈ្ងុយ និងអាចទុកបានយូរមិនរោយ ហើយការដាំដុះផ្កាច័ន្ធូ ក្នុង​ភូមិបឹងប្រិយ មានប្រវត្តិប្រហែល៣០ឆ្នាំមកហើយ នេះបើតាមការលើកឡើងរបស់ លោក ខៀវ យ៉ន ដែលជាមេភូមិបឹងប្រិយ ។

លោក ម៉េន ពៅ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងជង និងជា​អ្នក​ប្រកបមុខ​របរ​ដាំផ្កាច័ន្ធូ​មួយ​រូប​ផង​ដែរ បានឱ្យដឹងថា លោកបានដាំផ្កាច័ន្ធូនេះជាច្រើនឆ្នាំមកហើយ លើផ្ទៃដីទំហំកន្លះហិកតា ដោយ​អាចកា​ត់ប្រមូលផលបាន៤ដងក្នុងមួយខែ ហើយម្តងៗ​អាច​កាត់​ប្រមូល​ផល​បាន​ចន្លោះ​ពី​២០០០​ដើម ទៅ១០០០០ដើម ឬលើសនេះអាស្រ័យលើការថែទាំ។ លោក ម៉េន ពៅ បានបន្តថា ផ្កា​ច័ន្ធូ​គឺ​ប្រើ​មើម​ក្នុងការដាំ ហើយដាំម្តងអាចផ្តល់ផលបានរយៈពេល២ឆ្នាំ សម្រាប់ទិន្នផលផ្កា​គឺ​​មាន​គ្រប់​រដូវ​ទាំង​ប្រាំង និង​វស្សា​ដោយ​មាន​ឈ្មួញទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ចាំ​ប្រមូល​ទិញ​យកទៅ​លក់​បន្ត ។ ជាមួយគ្នានោះ លោក ម៉េន ពៅ បាន ប្រាប់ថាផ្កាច័ន្ធូមាន០២ប្រភេទេ គឺប្រភេទផ្កាញី និង​ប្រភេទ​ផ្កា​ឈ្មោល ហើយផ្កាច័ន្ធូប្រភេទញី មានការនិយមដាំច្រើន ដោយសារឆាប់បានចេញផ្កា និង​មាន​ក្លិនក្រអូបជាងប្រភេទផ្កាឈ្មោល ។ ក្នុងនោះដែរ លោក ម៉េន ពៅ បានឱ្យដឹងដែរថា ការ​ដាំ​ផ្កាច័ន្ធូ ក៏មានជួបបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាទឹកស្រោចស្រព បញ្ហាសត្វ​ល្អិត​ដូច​ជា​ចៃ​ជាដើម​ដែលតែងតែបំផ្លាញដើមផ្កា ដូចនេះលោក ចង់សំណូមពរឱ្យមាន អ្នកជំនាញផ្នែកកសិកម្ម ចុះ​មកជួយបង្ហាត់បង្រៀននូវបច្ចេកទេសថ្មីៗលើការដាំដុះ៕ អត្ថបទ និង រូបភាព ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm